ថ្ងៃនេះសម្ពោធជាផ្លូវការ ស្ថានកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុង Sendai ប្រទេសជប៉ុន

0
141

ភ្នំពេញ៖ ស្ថានកុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំទីក្រុង Sendai នៃប្រទេសជប៉ុន ត្រូវបាន​សម្ពោធឱ្យបើកដំណើការហើយ នៅព្រឹកថ្ងៃសុក្រ ១០រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ដែលមានលោក ស៊ូស៊ូម៊ូ តៃ (Susumu Tai) ជាកុងស៊ុលកិត្តិយស ជាជនជាតិជប៉ុន។

កម្មវិធីនេះមានការចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន ព្រមទាំងឯកអគ្គរាជទូត​កម្ពុជា ប្រចាំប្រទេសជប៉ុន។

ក្នុងឱកាសនោះលោកកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅតំបន់ Sendai បានលើកឡើងថា លោកនឹងខិតខំប្រមូលក្រុមហ៊ុនវិនិយោគរបស់ជប៉ុន ទៅអភិវឌ្ឍន៍នៅ​ប្រទេសកម្ពុជា ពិសេសនៅទីក្រុងប៉ោយប៉ែត ឱ្យបានច្រើនកុះករ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here