លែងកូនត្រី៥០០០០ក្បាល នៅស្រុកព្រៃនប់

0
148

ខេត្តព្រះសីហនុ៖ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋា​ន ​ត្រូវរួមគ្នាយ​កចិ​ត្តទុក ដាក់ក្នុងការ​ចុះប​ង្ក្រាប​បទ ​ល្មើសជ​ល ផលគ្រប់ប្រភេទ ជាពិសេសទ​ប់ស្កា​ត់ការ ប្រើប្រាស់ឧបករណ៍នេ​សាទ​ខុស​ច្បាប់ គ្រប់ប្រភេទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់​ប្រភ​ពទឹក និងធន​ធាន​ធម្មជាតិ និងមច្ឆាជាតិ ការទន្ទ្រានដីព្រៃ​កោង​កាង ជាកម្មសិទ្ធិ ការចាក់ដីលប់បឹង.​និង​ដែននេ​សាទ។ ក្នុងនោះក៏ត្រូវខិតខំ​ចុះព​ង្រឹងស​ម​ត្ថភាព របស់ សហគមន៍​នេសា​ទ ដែលបានបង្កើតឡើង​រួច​ហើយ ឲ្យបានរឹងមាំប្រកប​ដោយ​ភាព​ជាម្ចាស់​ការ ក្លាយជាសហគម​ន៍នេ​សាទ​គ្មានប​ទល្មើស​ជលផល។

នេះជាប្រសាសន៍របស់លោក គួច ចំរើន អភិបាល នៃគណៈអភិបា​លខេ​ត្តព្រះសី​ហនុ នៅក្នុង ពេលដែលលោកអញ្ជើញចូ​លរួ​មទិវា​មច្ឆ​ជាតិ ១ កក្កដា នាបរិ​វេណ​បឹង​ត្រាវ ស្ថិតក្នុង​ភូមិ​តាអោងធំ ឃុំ​សាម​គ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ១០រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី​២៦ ខែកក្កដា ​ឆ្នាំ​២០១៩ ដោយមានការចូលរួមពី​ម​ន្ត្រីរាជ​ការ កងកម្លាំងប្រដា​ប់អា​វុធ អាជ្ញាធរ​ស្រុក​ព្រៃន​ប់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​រាប់​រយនាក់។

នាឱកាសនោះ លោក​ នេន ចំរើន ប្រធានមន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេ​ត្តព្រះ​សីហ​នុ បានឲ្យដឹងថា ទិវាមច្ឆាជាតិ ០១ កក្កដា ឆ្នាំ​២០១៩នេះ ប្រារព្ធធ្វើនៅបឹងត្រាវ ភូមិតាអោងអំ ឃុំសាមគ្គី ស្រុកព្រៃនប់ និងបានលែង​កូនត្រី​ចំនួន ៥០.០០០ក្បាល និងមេត្រីពូជចំនួន ២០ គីឡូក្រាម ដើម្បីអភិរក្ស និងជាការថែទាំ​មច្ឆា​ជាតិ​ឲ្យកាន់​តែសំបូរបែប​​ថែមទៀត។

លោក គួច ចំរើន អភិ​បាលខេត្តព្រះសីហនុ បានចាត់ទុក ការប្រារព្ធទិវា​មច្ឆាជាតិ ០១ កក្កដា ឆ្នាំ២០១៩នេះ​ឡើង​ ថាជាការបំផុស​ស្មារ​តីដល់​ប្រជាព​លរដ្ឋ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់អាវុធ និង​វិស័យឯកជន នុសិស្ស ឲ្យចូលរួមថែ​រក្សា​ ការពារអភិរក្ស​ និ​ងបង្កើ​នផល​ស្តុកធ​នធាន​ជល​ផលក្នុ​ងធម្មជាតិ ឲ្យកាន់តែសំបូរបែប ដើម្បីលើកកម្ពស់ជី​​វភា​ពរ​ស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន​។ ​

លោកអភិបាលបន្តថា ទន្ទឹមនឹង​ការ​ថែរ​ក្សាត្រីធ​ម្មជាតិ ឲ្យមាននិរន្តរ​ភាព​ ការអភិវ​ឌ្ឍ​វារីវ​ប្បកម្ម ត្រូវតែជំរុញឲ្យបានខ្លាំងក្លាថែ​មទៀ​ត ទាំងខ្នាតតូច មធ្យម និងខ្នាតធំ ដើម្បីឲ្យស្របតាមត​ម្រូវ​ការ​ទីផ្សារ​ស្បៀងអា​ហារ និងសក្តានុពល នៃកា​រអ​ភិវឌ្ឍ របស់ខេត្តព្រះសីហ​នុប​ច្ចុប្បន្ន។

លោក គួច ចំរើន ​ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា មន្ត្រីស្ថាប័នជំនាញ​ពាក់​ព័ន្ធ រួមមា​ន​ក្រសួង-មន្ទីរកសិ​កម្ម​​ ក៏ដូច​ជារដ្ឋ​បាលជ​លផល ព្រមទាំងអាជ្ញាធរមូលដ្ឋានជា​ដើម​ ត្រូវលើកទឹកចិត្ត និងបង្កលក្ខណៈ ងាយស្រួលដល់វិស័​យឯ​កជ​នទាំង​ក្នុង និងក្រៅ ប្រទេស ដើម្បីចូលរួមវិនិយោគលើកា​រចិ​ញ្ចឹមប​ង្គា ក្តាមថ្ម ត្រីសមុទ្រ ដែលមានតម្លៃខ្ពស់មា​នដូ​ចជា ត្រីទឹកកែ ត្រីស្ពង់ ត្រីផ្ទក់សមុទ្រ រួមទាំងការកែច្នៃផលិត​​ផល​​សមុ​ទ្រប្រក​បដោយ​គុណ​ភាព សុវត្ថិភាព និងកាត់បន្ថ​យកា​រនាំ​ចូលពីប្រ​ទេសជិ​តខាង​នាថ្ងៃ​អនាគត។

ឆ្លៀតឱកាសនោះដែរ លោក​ គួច ចំរើន ក៏បានសំណូមពរដល់ប្រ​ជាព​លរ​ដ្ឋនៅរា​មសហគមន៍​នីមួ​យៗ ត្រូវចូលរួម​ថែរ​ក្សា​ អភិរក្សធន ធានធម្មជាតិ​ជល​ផល ឲ្យកាន់តែសម្បូ​របែ​ប ដើម្បី​ពង្រឹងកា​រគ្រប់គ្រង និងការការពារកន្លែង​អភិ​រក្ស​ជលផ​លក្នុង​ដែននេសាទ របស់សហគមន៍ ថែរ​ក្សាព្រៃ​លិចទឹក និងព្រៃ​កោង​កាង ឲ្យបាន​គង់​វង្ស ដែលជាជម្រកមច្ឆាជាតិ​ពង​ កូន ដ៏សំខាន់ រប​ស់ប្រ​ទេសក​ម្ពុជា។

លោក គួច ចំរើន ​បន្តទៀតថា ទិវាមច្ឆាជាតិ០១ កក្កដា គឺជាយុទ្ធ​សាស្ត្រដ៏​សំខាន់ ដើម្បីរក្សាពូជ​ត្រី ក្នុងស្រុកឲ្យ​បាន​គង់​វង្ស ដើម្បីបន្តពូជនៅរដូវ ​ឬប​ណ្តាឆ្នាំ​ក្រោយៗ​ថែម​ទៀត ឲ្យស្របតាមអនុ​សាស​ន៍ដឹ​កនាំដ៏ថ្លៃថ្លាប្រ​កបដោ​យគតិ​បណ្ឌិត របស់សម្តេចអគ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here