សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារសាងសង់ផ្ទះជាអំណោយសម្តេចតេជោជូនយុទ្ធជនពិការ១គ្រួសារ

0
147

ខេត្តព្រះវិហារៈ ប្រធានសមាគមអតីតយុទ្ធកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា នៅរសៀលថ្ងៃសុក្រ ១០រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារខេត្ត ក្រុង អាជ្ញាធរមូលដ្ឋានបាន ចុះលើកផ្ទះ ជូនអតីតយុទ្ធជន១គ្រួសារ ស្មើនឹង ១ខ្នងផ្ទះ។

ផ្ទះនេះមានទំហំ៦x៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី គ្រោងនឹងចំណាយថវិកាអស់ចំនួន ១០​លាន​រៀល ដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនលោកនុត ដន ភេទប្រុស អាយុ ៤៧ឆ្នាំ ជាជនពិការ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ ។

ជាមួយគ្នានេះដែរក្នុងការសាងសង់ផ្ទះជួនអតីតយុទ្ធជននេះផងដែរ លោកវរសេនីយ៍ឯក ម៉ែន លី បានជួយ​ឧបត្ថម្ភថវិកាចំនួន ៣៥០,០០០៛ ដល់សមាគមអាជ្ញាធរក្រុង ថវិកាចំនួន ៣០០,០០០រៀល រួមជាមួយ ទឹកសុទ្ធចំនួន ២០យួរ ផងដែរ សម្រាប់ប្រើប្រាស់​នឹងទិញ​សម្ភារៈបន្ថែមទៀតទុកប្រើប្រាស់ក្នុងផ្ទះ ។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក៏បានចុះទៅសំណេះសំណាលជាមួយ អតីត​យុទ្ធជន ឈ្មោះ ដួង ប៉ាក់ ភេទប្រុស អាយុ៧៥ ជានិវត្តជន ជាមួយនិងភរិយា ដែលមានជីវភាព​ក្រីក្រគ្មានផ្ទះ គ្មានដី សព្វថ្ងៃរស់នៅលើដីរបស់បងប្អូន។ ក្នុងពេលសួរសុខទុក្ខនេះផងដែរ លោកប្រធានសមាគម ក៏បានឧបត្ថម្ភថវិកាចំនួន ២០០,០០០៛ និង សម្ភារៈមួយចំនួនដូចជា អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស និងតង់ទំហំ៨ម៉ែត្រx១២ម៉ែត្រចំនួន១ ហើយលោកប្រធានសមាគមក៏បានសន្យាថានឹងរកដី និងធ្វើផ្ទះជូនលោក ដួង ប៉ាក់ផងដែរ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here