វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ បានចូលស្បថឡើងកាន់តំណែងជាប្រធានាធិបតីហើយ ដែលពិធីទាំងមូលរៀបចំឡើងនៅក្នុងវិមាន Capital ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅវេលាថ្ងៃត្រង់ទី២០ ខែមករា ឆ្នាំ២០១៧ ត្រូវនឹងពេលវេលារំលងអធ្រាតឈានចូលថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧ ម៉ោងនៅកម្ពុជាបន្ទាប់ពីលោក បានចូលរួមការប្រកួតប្រជែងជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន អស់ជាច្រើនខែ និងបានទទួលជោគជ័យគឺការឈ្នះឆ្នោតដែលមនុស្សភាគច្រើនមិននឹកស្មានដល់កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ។
ពិធីស្បថចូលកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នេះមានការចូលរួមពី មន្ត្រីរដ្ឋបាលចាស់ គ្រប់ជាន់ថ្នាក់រួមទាំង អតីតប្រធានាធិបតីជាច្រើនរូប ជាពិសេសលោក បារ៉ាក់ អូបាម៉ា ដែលជាតួអង្គសំខាន់ក្នុងការចូលរួមកម្មវិធីនេះដើម្បីធ្វើការផ្ទេរអំណាចជាផ្លូវការ ។ បន្ទាប់ពីពិធីស្បថចូលកាន់តំណែងរួចរាល់ អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា និងភរិយា បានចាកចេញពី វិមានកាល់ពីតាល់ តាមរយៈឧទ្ធម្ភាគចក្រទៅកាន់លំនៅ ដ្ឋានរបស់លោកដោយស្ងៀមស្ងាត់ ។
លោកដូណាល់ ត្រាំ ជាមហាសេដ្ឋីទីក្រុងញូយ៉ក ដែលមិនធ្លាប់មានបទសោធន៍ផ្នែកនយោបាយសោះ អាចមានឱកាសក្លាយជាមេដឹកនាំរបស់មហាអំណាចទី១លើពិភពលោក ដោយទទួលបានសំឡេងគាំទ្រពីប្រជាជនអាមេរិក៕ ប្រសើរ
