ជិះរថយន្ដក្រុងឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្យចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០១៩

0
133

 ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹងបន្ថែមថ្មីមួយ ដោយបាន បង្ហាញអំពីតាំងចេញដំណើរ ទៅតាមបណ្ដាខេត្ត និងផ្លូវជាតិដែលមានរថយន្ដក្រុង ទៅដល់ផងដែរ។

ដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ ទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចបញ្ចេញរថយន្ដក្រុង ចំនួន ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ៥ថ្ងៃនេះ ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ទាំងអស់ ក៏អាចប្រើប្រាស់សេវារថយន្ដក្រុង និងកាណូតសាធារណៈ ដោយមិនគិតកម្រៃ សេវាដូចគ្នាផងដែរ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ដដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឲ្យរក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here