អភិបាលរាជធានី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាំយកអំណោយសប្បុរស់ធម៏របស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែក ជូនបងប្អូន កម្មករស៊ីក្លូជាង៣០០នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

0
117

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បាននាំយកអំណោយសប្បុរស់ធម៏ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជាសម្ភារៈ និងថវិកា មកចែកជូនបងប្អូនកម្មករស៊ីក្លូជាង៣០០នាក់ ដើម្បីអោយបងប្អូនបានទៅវត្តធ្វើបុណ្យទានតាមប្រពៃណីជាតិក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះ។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងសាលារាជធានី ក្រោមអធិបតីភាពលោក ឃួង ស្រេង និងមានការចូលរួមពី មន្ត្រីក្រោមឱវាទមួយចំនួនទៀត។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ។ដោយឡែកសម្រាប់បងប្អូនកម្មករស៊ីក្លូ សម្តេចតេជោ ក៏បានសំរេចបង្កើតអោយមានជាសមាគមមូលនិធិត្រីចក្រយានកម្ពុជាដែលជាផ្នែកមួយក្នុងការចូលរួមអនុវត្តប្រពន្ធ័គាំពារសង្គម និងគិតគូពីសុខទុក្ខរបស់បងប្អូនក្នុងចំណោមអ្នកប្រកបរបរធាក់ស៊ីក្លូចំនួនជាង ៣០០នាក់ក្នុងរាជធានីភ្នំពេញបច្ចុប្បន្ន។
ជាក់ស្តែងសម្រាប់នៅរសៀលនេះ បងប្អូនស៊ីក្លូចំនួន៣១៦នាក់បានទទួលអំណោយពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងម្នាក់ៗ ទទួលបានអាវយឺត ៥អាវ មី៥កញ្ចប់ តែ៥កញ្ចប់ ទឹកដោះគោ ២កំប៉ុង ស្ករស ១គីឡូ ត្រីខ ២កំប៉ុង ទឹកក្រូច៤ កំប៉ុងស្រាក់ បាយ ១ស្រាក់ សាប៊ូកន្លះគីឡូ ១កញ្ចប់ នំប៉ុង១ដើម ទឹកសុទ្ធបរិភោគ ១ដប និងថវិកាចំនួន១១ម៉ឺនរៀល ដើម្បីអោយបងប្អូនបានទៅវត្តធ្វើបុណ្យទានតាមប្រពៃណីជាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here