ជិតមានរឿងអ្វីមួយកើតឡើងទេដឹង គ្រាដែលលោក គីម ជុងអ៊ុន ជិះសេះសលើភ្នំពិសិដ្ឋ Paektu

0
124

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះបានបញ្ចេញ និងធ្វើការរៀបរាប់អំពីរូបថត លោក គីម ជុងអ៊ុន ជិះសេះសនៅទីវាលទឹកកកមួយកន្លែង នៅលើភ្នំ ផេកទូ (Paektu) ដែលត្រូវបានគេចាត់ទុកថា ជាទឹកដីកំណើតពិសិដ្ឋនៃគ្រួសារត្រកូល គីម នៅកូរ៉េខាងជើង។ KCNA បានបញ្ជាក់ដូច្នេះថា «ការជិះសេះសរបស់លោក (លោក គីម) នៅលើភ្នំ Paektu គឺជាព្រឹត្តិការណ៍ដ៏ធំនៅក្នុងប្រវតិ្តសាស្ត្រនៃបដិវត្តន៍កូរ៉េ… ហើយក្រុមមន្ត្រីអមដំណើររូបលោក មានជំនឿថា «ប្រតិបត្តិការដ៏អស្ចារ្យមួយ» នឹងកើតឡើងដើម្បីបង្ហាញប្រាប់ពិភពលោក និងដើម្បីបោះជំហានទៅមុខនៃបដិវត្តន៍កូរ៉េ»

គួរបញ្ជាក់ថា មិនមានការបញ្ជាក់លម្អិតថា តើប្រតិបត្តិការដ៏អស្ចារ្យដែល KCNA លើកឡើងគឺជាអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែគេចាំបានថាកាលពីចុងឆ្នាំ២០១៧ លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់ភ្នំ Paektu តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយកូរ៉េខាងជើងបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីបទ្រង់ទ្រាយធំបំផុតរបស់ខ្លួន និងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុននឹងលោក គីម ថ្លែងសារចូលឆ្នាំថ្មី ជាមួយការប្រកាសបើកទ្វារចរចាជាមួយកូរ៉េខាងត្បូង ជាប្រទេសស្និទ្ធនឹងអាម៉េរិក ៕  ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here