ស្ថានភាពច្រកទ្វារប៉ោយប៉ែតពេលព្រឹកធម្មតា តែរឹតបន្តឹងពេលរសៀល

0
125

បន្ទាយមានជ័យ ៖ ប្រភពព័ត៌មានពីខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ ឲ្យដឹងថា នៅព្រឹកថ្ងៃនេះភ្ញៀវ​បរទេស​ចេញ ចូល​បាន​ធម្មតា ​តែ​ភ្ញៀវ​ខ្មែរ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​បាន ប៉ុន្តែ​ចេញ​មិនបាន ខណៈ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវ​ភាគី​ថៃ​បិទទ្វារ​ តែបើកទ្វារនៅ​លើ​ស្ពាន តែ​មិន​យានយន្ត​ចេញ ចូល​នោះទេ។​

ម​ន្ត្រី​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រាប់ឲ្យដឹងថា រសៀល​ថ្ងៃទី​៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ដោយយោង​តាមបទបញ្ជារបស់​គណៈបញ្ជាកា​រក​ង​ឯកភាព​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​និង​គណៈបញ្ជាការ​ទិស​ស្រាល​បាន​ផ្អាក​ការ​វាយ​បែបបទ​ឲ្យ​ពលរដ្ឋ​កម​កម្ពុជា​ចេញពី​ប្រទេស​ទៅ​ប្រទេស​ថៃបណ្តោះអាសន្នសិន ។​

ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​មកពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជាបាន គ្រាដែល​នគរបាល​អន្តោប្រវេសន៍​ថៃ​វាយត្រា​បែបបទ​រួចហើយ ចំណែកនគរបាល​អន្តោប្រវេសន៍​ក​ម្ពុ​ជា​យើង​ត្រូវ​តែ​ឲ្យគេចូល​ប្រទេស​។​

ចំ​ពោះ​ភ្ញៀវ​អន្តរជាតិ រួមទាំង​ភ្ញៀវ​ជនជាតិ​ថៃ​ដែល​តែង​មកលេង​ល្បែង​កា​សុី​ណូ​នៅ​ប្លុក​កា​សុ​ី​ណូន​ស​ក្រុង​ប៉ោយប៉ែត ត្រូវបាន​អនុញ្ញាត ​ទាំង​ចេញ ទាំង​ចូល​ប្រទេស ដោយ​គ្មាន​យឺតយ៉ាវ​ឡើយ ។​​

ប្រភពដដែលបានឲ្យដឹងទៀតថា ជាមួយនេះដែរ ភាគីថៃក្រោយពីពិនិត្យឆែកឆេរយ៉ាងល្អិតល្អន់ទៅលើរថយន្តដឹកទំនិញធំៗរបស់អាជីវករថៃចំនួន៤០គ្រឿងនោះ បានស្នើដល់ភាគីកម្ពុជាឲ្យរថយន្តទាំងនោះឆ្លងកាត់ព្រំដែនចូលកម្ពុជា ព្រោះខ្លាចខូចទំនិញខ្លះមិនអាចទុកនៅបានយូរថ្ងៃ ហើយភាគីកម្ពុជាក៏យល់ព្រមដែរ ។

ដោយឡែកនៅរសៀលថ្ងៃនេះដែរ នៅ​ច្រកទ្វារព្រំដែន​តំបន់​២​ទៀត​បើក​ធម្មតា​។​ ច្រកព្រំដែន​ម៉ាឡៃ​ស្រុក​ម៉ាឡៃ និង​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​ស្រុក​ថ្មពួក​ក​ត្រូវបាន​បើក​ធម្មតា មនុស្ស​និង​ទំនិញ​ចេញចូល​ធម្មតា​៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here