ថ្ងៃអុំទុកចុងបង្ហើយ មានអ្នកចូលរួមទស្សនាកាន់តែច្រើន

0
116

ភ្នំពេញ៖ថ្ងៃបង្ហើយនៃព្រះរាជពិធីបុណ្យអុំទូកនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជា មានបងប្អូនប្រជាព​ល​រដ្ឋ អញ្ជើញចូលរួមកាន់ច្រើនកុះ​ក​រ ដើម្បីទស្សនាការប្រណាំងទូកនៅ​ខាងមុ​ខព្រះប​រម​រាជវាំង ខណៈអាកាសធាតុនៅខាងមុខព្រះបរ​ម​រាជវាំង ក៏ដូចជានៅតាមបណ្ដោយតាមមាត់ទន្លេ​ត្រជាក់​ល្អ​ ដែលអំណោយផលដល់ការ​ធ្វើ​ដំណើររ​បស់ប​ងប្អូ​នប្រជាព​លរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដែលកំពុងចូលមកកម្សា​ន្ត​ជាបន្ត​បន្ទាប់ ដើម្បីទស្សនាការប្រណាំងទូ​ក​ ក៏ដូចជាការទ​ស្ស​នា នូវការតាំងពិព័រណ៍ផ្សេងៗ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជាធម្មតាពេលវេលាដែលប្រជាពលរ​ដ្ឋ ​ក៏ដូចជាភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ចូលមកទស្សនាការប្រណាំងទូ​ក​នៅខាង​មុខព្រះ​បរម​រាជវាំង ក៏ដូចជាតាមបណ្ដោយដង​ទ​ន្លេ និងតាមស្តង់ពិព័រណ៍ផ្សេងៗ គឺចាប់ពីពេលរសៀលដែលមានអា​កា​សធាតុ​ត្រជា​ក់។

សូមអរគុណដល់អាជ្ញាធរ និងកងកម្លាំងស​ម​ត្ថកិច្ច​គ្រប់លំ​ដាប់​ថ្នាក់ ដែលបានចូលរួមការពារថែ​រ​ក្សាសណ្តា​ប់ធ្នាប់​សាធា​រណៈ ព្រមទាំងភ្នាក់ងារសុខាភិបាលដែល​បា​នផ្ត​ល់នូ​វការមើលថែរសុខ​ភាព ជូនបងប្អូនប្រជាព​ល​រដ្ឋ និងភ្ញៀវទេស​ច​រណ៍ជា​តិ និងអន្តរជាតិ​បា​នសប្បា​យរី​ករាយ នៅក្នុងឱកាសបុណ្យអុំទូកដែល​មា​នរយៈ​ពេល​៣ថ្ងៃ​នេះ។

នៅតាមបណ្តោយសួនច្បារមាត់​ទ​ន្លេ ចាប់ពីមុខផ្សារ​រា​ត្រី រហូតដល់កំពង់​ចម្ល​ងភ្នំ​ពេញ-អរីយក្សត្រ និងព្រះបរមរាជវាំង​ ​ឃើញថាមានបង​ប្អូ​នប្រ​ជាពល​រដ្ឋ ភ្ញៀវជាតិ​ ភ្ញៀវអន្តរជាតិ​ ច្រើនកុះករបានចូល​រួ​មទស្ស​នា និងលេងកម្សាន្តយ៉ាងសប្បា​យ​រីក​រា​យ ប្រកបដោយទឹកមុ​ខ​ស្រស់​ញញឹ​មក្នុង​ព្រះរាជពិធី បុណ្យអុំទូក ថ្ងៃចុងក្រោយនេះ ៕​ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here