«សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី សុគតដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា»

0
106

ក្រុមប្រឹក្សាធម្មនុញ្ញ មានទុក្ខជាទម្ងន់ដោយសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។

ព្រះសពតម្កល់ធ្វើបុណ្យតាមព្រះបវេណី និងព្រះពុទ្ធសាសនានៅក្នុងវត្តបុទុមវតី​ រាជធានីភ្នំពេញ។

សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ។ ព្រះអង្គជា ព្រះរៀមរួមព្រះមាតានៃសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធានឧត្ដមប្រឹក្សា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ កាលនៅវ័យកុមារភាពទ្រង់បាន ហាត់រៀនរបាំព្រះរាជទ្រព្យផ្ទាល់ពីសម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្សកុសមៈនារីរតន៍ សិរីវឌ្ឍនា ដែលជា ព្រះអយ្យការ (ជីដូន) នៅក្នុងព្រះបរមរាជវាំង រហូតចេះចាំ និងជាតួរឯកផងដែរក្នុងការសម្ដែង នៅក្នុងទសវត្សរ៍៦០ ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here