រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ក្រឡាប់​កិន​ក្មេង​ស្រី​ស្លាប់​ម្នាក់​ និង​បណ្តាល​ឲ្យ​ឆាបឆេះ​

0
115

​ភ្នំពេញ​ ៖​ ក្រឡាប់​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​១​គ្រឿង​ បណ្តាល​ឲ្យ​ឆាបឆេះ​បំផ្លាញ​រថយន្ត​ទាំងស្រុង​ និង​បង្ក​ឲ្យ​កិន​ក្មេង​ស្រី​ម្នាក់​ស្លាប់​ នៅ​វេលា​ម៉ោង​១៣​និង​៤០​នាទី​ ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ប្រការ​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​
​តាម​របាយការណ៍​របស់​លោក​អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា​
១/​ភាគី​រថយន្ត​ម៉ាក​ HINO​ ពណ៌​ក្រហម​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​5A.1448​ បើកបរ​ដោយ​ឈ្មោះ​ ភ្លូ​ ឆាង​ ភេទ​ប្រុស​ អាយុ​២០​ ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ដ​ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ (​ឃាត់ខ្លួន​ )​។​

២/​ម្ចាស់ផ្ទះ​ឈ្មោះ​ បង​ វុ​ត្ថា​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ជាង​ម៉ូតូ​ ស្នាក់​នៅ​ភូមិ​ប្រកា​ សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​(​ពុំ​មាន​រង​របួស​)​។​
​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ វង​ សុ​និ​តា​ ភេទ​ស្រី​ អាយុ​៤​ឆ្នាំ​ មុខរបរ​រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ​(​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​។​
​តាម​ដំណើររឿង​៖​ មុន​ពេល​កើតហេតុ​ រថយន្ត​បើកបរ​ពី​ជើង​ទៅ​ត្បូង​ ពេល​មក​ដល់​ចំណុច​កើត​ ហេតុ​រថយន្ត​បើកបរ​លឿន​ រួច​បាន​ឡើង​វ៉ា​ស្តាំ​រថយន្ត​ដែល​នៅ​ពីមុខ​មិន​ផុត​ក៏​ជាន់​ហ្វ្រាំង​ក្រឡាប់​ចូល​ផ្ទះ​កិន​ក្មេង​ស្រី​តែ​ម្តង​។​
​មូលហេតុ​ មក​ពី​រថយន្ត​បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​
​សម្ភារ​ខូចខាត​ ៖​ រថយន្ត​ខូចខាត​ធ្ងន់​។​
​សព​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ក្នុង​ករណី​នោះ​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ ចំនួន​១​គ្រឿង​ ទើប​ភ្លើង​អាច​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី​រសៀល​ នា​ថ្ងៃខែ​ឆ្នាំ​ដដែល​។​
​បច្ចុប្បន្ន​ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ត្រូវ​បាន​ប្រគល់​ឲ្យ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រា​ធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕​ កូន​នាគ​

LEAVE A REPLY

Please enter your comment!
Please enter your name here