ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ បុក​មេ​ប៉ុស្តិ៍​ ឃុំ​ប្ញ​ស្សី​ក្រាំង​ រង​របួសធ្ងន់​

0
117

បាត់ដំបង​ ៖​ អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ម៉ូតូ​ក្មេង​ស្រី​ហើយ​បើក​រត់​ មក​បុក​បា​រ៉ា​ស់​និង​មេ​ប៉ុស្តិ៍​ឃុំ​ប្ញ​ស្សី​ក្រាំង​ បាក់ដៃ​ជើង​រង​របួសធ្ងន់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឃាត់ខ្លួន​បាន​ ហើយ​ កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី​ ថ្ងៃ​ទី​២២​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ បន្ទាប់​ពី​ជនសង្ស័យ​បាន​បង្កហេតុ​រយៈពេល​៤​ម៉ោងជាង​។​
​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​តាម​បណ្តោយ​ ផ្លូវជាតិ​លេខ​៥​ ក្នុង​គីឡូម៉ែត្រ​ ២២៤​ ស្ថិត​ភូមិ​ថ្នល់​បត់​ ក្នុង​ឃុំ​ប្ញ​ស្សី​ក្រាំង​ ស្រុក​មោង​ប្ញ​ស្សី​ ខេត្តបាត់ដំបង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បង្ក​ឡើង​ដោយ​តាក់ស៊ី​មួយ​គ្រឿង​ បាន​បុក​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ប្ញ​ស្សី​ក្រាំង​ រង​របួសធ្ងន់​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​ព័ត៌មាន​រាយការណ៍​ពី​ខេត្តបាត់ដំបង​ថា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ ហើយ​រថយន្ត​បាន​បើក​រត់​តាម​ផ្លូវជាតិ​លេខ​៥​ ឆ្ពោះ​មក​ខេត្តពោធិ៍សាត់​ ហើយ​ពេល​នោះ​ មេ​ប៉ុស្តិ៍​ ឃុំ​ប្ញ​ស្សី​ក្រាំង​ ស្រុក​មោង​ប្ញ​ស្សី​ បាន​ចេញ​មក​អន្តរាគមន៍​ ដោយ​បាន​ដាក់​បា​រ៉ា​ស់​ដើម្បី​ស្ទាក់​រថយន្ត​បង្ក​ តែ​ពេល​នោះ​ រថយន្ត​បង្ក​មិន​បាន​ឈប់​នោះ​ទេ​ ថែម​ទាំង​បុក​បា​រ៉ា​ស់​និង​មេ​ប៉ុស្តិ៍​ បណ្តាល​ឲ្យ​របួស​បាក់ដៃ​បាក់ជើង​ថែម​ទៀត​ផង​ ។​ ក្រោយ​បុក​មេ​នគរបាល​ប៉ុស្តិ៍​ហើយ​ រថយន្ត​ក៏​បាន​បន្ថែម​ល្បឿន​ ហើយ​ក៏​ទុក​រថយន្ត​ចោល​ ដោយ​អ្នកបើកបរ​ គេចខ្លួន​បាត់​ ។​
​រថយន្ត​បង្ក​ម៉ាក​ សេណា​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AV-9203​ ។​
​ក្រោយ​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ ចំណែក​រថយន្ត​បង្ក​ បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ប្ញ​ស្សី​ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ ផ្តន្ទាទោស​តាម​ច្បាប់​ ។​
​បើ​តាម​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណការ​បាន​ឲ្យ​ដឹង​ថា​ មើល​ក្នុង​កាត​គ្រី​រថយន្ត​ដែល​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AV-9203​ គឺ​ម្ចាស់​រថយន្ត​មានឈ្មោះ​ ហឿ​ន​ វឿ​ន​ មាន​ទីលំនៅ​ ភូមិ​ដី​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ៕ ដោយ ៖ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here