អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៥​ នាក់​ តាម​ច្រក​អន្តរជាតិ​ជាំ​

0
113

​ឧត្តរមានជ័យ​ ៖​ នៅ​ថ្ងៃ​ទី​២៣​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៥​នាក់​ តាម​ច្រក​អន្តរជាតិ​ជាំ​ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​ នៅ​ខេត្ត​ស៊ី​សាកេ​ត​ ប្រទេស​ថៃ​។​
​គួរ​រំលឹក​ថា​ ពលរដ្ឋ​ខ្មែរ​ទាំង​៥​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៧​ ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​ ហើយ​បាន​ឃុំខ្លួន​នៅ​ខេត្ត​ស៊ី​សាកេ​ត​ ប្រទេស​ថៃ​ ដោយ​ពួក​គេ​បាន​ចូល​តាម​ច្រក​អូរ​ស្វាយ​ ស្ថិត​នៅ​ភូមិ​/​ឃុំ​អូរ​ស្វាយ​ ឃុំ​ព្រះ​ប្រឡាយ​ ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ​ ឈម​ខាង​ថៃ​ភូមិ​/​ឃុំ​ស្ទឹង​ចាន់​ ស្រុក​ឃុន​ហាន​ ខេត្ត​ស៊ី​សាកេ​ត​។​
​ជនសង្ស័យ​ទាំង​៥​នាក់​រួម​មាន​ ៖​
១.​ឈ្មោះ​ ញ៉ែ​ត​ វាសនា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ឈើទាល​ ឃុំ​ជ្រេ​ស​ ស្រុក​ឈូក​ ខេត្តកំពត​។​
២.​ឈ្មោះ​ សៀង​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង​ ឃុំ​ខ្ចៀ​យ​ខាងត្បូង​ ស្រុក​ដងទង់​ ខេត្តកំពត​។​
៣.​ឈ្មោះ​ សាយ​ ធី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅ​រស់នៅ​ភូមិ​អូរ​ក្រូច​ ឃុំ​តា​តោក​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​។​
៤.​ឈ្មោះ​ជុំ​ ដ​ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​រស់នៅ​ភូមិ​អូរ​ក្រូច​ ឃុំ​តា​តោក​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​។​
៥.​ឈ្មោះ​ ជិន​ ម៉េ​ត​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​មាលា​ ឃុំ​បឹង​មាលា​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​៕

កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here