រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​បើក​បុក​ ស្លាក​បុណ្យ​ទន្លេ​កាត់​ទទឹង​ផ្លូវ​ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ នៅ​ជិត​ផ្សារឆ្នាំង​

0
120

​កំពង់ឆ្នាំង​ ៖​ នា​វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​លើ​ផ្លូវ​ពី​ចំណុច​ផ្លូវ​ក្រោយ​ស្នងការដ្ឋាន​ចាស់​ ស្ថិត​ក្នុងភូមិ​ត្រពាំង​បី​ រហូត​ដល់​ចំណុច​ផ្លូវ​មុខ​វត្ត​យាយ​ទេព​ និង​ផ្ជួ​វ​ជួរ​ដើម​ស្រល់​ផ្សារឆ្នាំង​ មាន​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​បើក​បុក​ ស្លាក​បុណ្យ​ទន្លេ​កាត់​ទទឹង​ផ្លូវ​ និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ រួម​ទាំង​ខ្សែភ្លើង​ ខ្សែកាប​ ទូរស័ព្ទ​បណ្ដាល​អោយ​ខូចខាត​អស់​មួយ​ចំនួន​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​បង្ក​ម៉ាក​ Hyundia​ ក្បាល​ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3E-2924​ និង​បាន​បង្ក​ការ​ខូចខាត​រួម​មាន​ ៖​ ស្លាក​បុណ្យ​ទន្លេ​ចំនួន​ ២​ផ្ទាំង​,​ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ ១​ដើម​,​ ដាច់​ខ្សែភ្លើង​តាម​បង្គោល​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​,​ ខ្សែ​កា​ប្លិ៍​ក្រុមហ៊ុនទូរស័ព្ទ​មួយ​ចំនួន​ ។​

​ប​ច្ច​ប្បន្ន​រថយន្ត​បង្ក​ និង​អ្នកបើកបរ​ម្នាក់​ រួម​ទាំង​ព្រូឡាន​ ២​នាក់​ ត្រូវ​បាន​ឃាត់​ទុក​ បញ្ជូន​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​តាម​នីតិវិធី​៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here