ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ធុន​ធំ​កិន​ខ្ទេច​ជើង​ម្ខាង​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​

0
108

​កណ្ដាល​ ៖​ កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ ត្រូវ​រថយន្ត​ធុន​ធំ​ បើក​ល្បឿន​លឿន​ វ៉ា​ជែង​មិន​ប្រយ័ត្ន​ បាន​ជ្រុល​ទៅ​បុក​បណ្ដាល​រង​របួស​ខ្ទេច​ជើង​ម្ខាង​ ខណៈ​កំពុង​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​នៅ​រោងចក្រ​ ។​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១​ ស្ថិត​ក្នុងភូមិ​ពោធិ៍​រា​ម្មា​ ឃុំ​ព្រែក​ស្ដី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ចរាចរ​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ជឿន​ ស៊ី​នឿ​ន​ អាយុ​៣៤​ឆ្នាំ​ ជា​កម្មករ​រោងចក្រ​កាត់ដេរ​ មាន​ទីលំនៅ​ភូមិ​ព្រែក​សែ​ម​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ (​រង​របួសធ្ងន់​បាក់ជើង​ខាងស្តាំ​ )​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្ដាល​ 1U​ _1519​។​ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ តាកែវ​ 3A​ _0298​ បើកបរ​ដោយ​ជន​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ (​ គេចខ្លួន​បាត់​ )​ ។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​ស្ត្រី​រង​គ្រោះ​ ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ខាងលើ​ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ បើក​ដោយ​ល្បឿន​លឿន​ វ៉ា​ជែង​មធ្យោបាយ​នៅ​ខាង​មុខ​ ក៏​ជ្រុល​ទៅ​បុក​ស្ត្រី​រង​គ្រោះ​ បណ្ដាល​ឲ្យ​ដួល​ រួច​ក៏​កិន​ជើង​ស្ដាំ​ស្ត្រី​រង​គ្រោះ​ខ្ទេច​រង​របួសធ្ងន់​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ អ្នកបើកបរ​រថយន្ត​បាន​ទុក​រថយន្ត​ចោល​ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​ ចំណែក​ស្ត្រី​រង​គ្រោះ​ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ដោយឡែក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​២​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរ​ចុះ​ធ្វើការ​ពិនិត្យ​វាស់វែង​ និង​កសាង​ឯកសារ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។​

​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ករណី​នេះ​ បង្ក​ឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ បើកបរ​មាន​ល្បឿន​លឿន​ ធ្វេសប្រហែស​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ។​ ចំណែក​អ្នកបើកបរ​ម៉ូតូ​ បើក​គេច​ ពី​អ្នក​ថ្មើរជើង​ រេ​ចង្កូត​ ទៅ​ប៉ះ​រថយន្ត​ដួល​ត្រូវ​រថយន្ត​កិន​ជើង​តែ​ម្តង​ ៕ កូននាគ


LEAVE A REPLY

Please enter your comment!
Please enter your name here