កម្លាំង​នាយកដ្ឋាន​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បង្ក្រាប​ទីតាំង​ផលិត​ វេច​ខ្ចប់​គ្រឿងសំអាង​គ្មាន​ច្បាប់​១​កន្លែង​នៅ​ខណ្ឌមានជ័យ​

0
103

​ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ក្រសួងសុខាភិបាល​ អាជ្ញាធរ​មូលដ្ឋាន​ និង​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ សេង​ ហៀ​ង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បា​នប​ង្រា្ក​ប​ករណី​ផលិត​ វេច​ខ្ចប់​គ្រឿងសំអាង​គ្មាន​ច្បាប់​ នៅ​ចំណុច​ផ្ទះ​លេខ​៣៧២​ ផ្លូវ​មុន្នី​រ៉េ​ត​ ក្រុម​ទី​១០​ ភូមិ​ភ្នា​ត​ សង្កាត់​ស្ទឹង​មាន​ ជ័យ​ទី​២​ ខ​ណ្ឋ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ។​

​ក្រោយ​ពី​ធ្វើការ​ឆែកឆេរ​ សមត្ថកិច្ច​ចម្រុះ​រក​ឃើញ​ ផលិតផល​ និង​សម្ភារៈ​មួយ​ចំនួន​បម្រើ​ឲ្យ​ការ​ផលិត​គ្រឿងសំអាង​ចំនួន​ប្រមាណ​ ១៤​ប្រភេទ​ ទម្ងន់​ប្រមាណ​ ២.៥៣២​គីឡូក្រាម​ ។​

​ចំពោះ​វត្ថុ​តាង​ទាំងអស់​ខាងលើ​ លោក​ព្រះរាជអាជ្ញា​រង​ បាន​សម្រេច​ឲ្យ​ដកហូត​រក្សា​ទុកជា​បណ្តោះអាសន្ន​ និង​បិទ​ឃ្លុំបេ​នៅ​ទីតាំង​ខាងលើ​ និង​បាន​យក​វត្ថុ​តាង​មួយ​ចំនួន​ទៅ​ធ្វើការ​ពិសោធន៍​រក​សារធាតុ​ហាមឃាត់​ និង​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ឈ្មោះ​ ជា​ ច័ន្ទ​ស​ម្បិ​ត្ត​ មក​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន​ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ ៕​ កូន​នាគ​

LEAVE A REPLY

Please enter your comment!
Please enter your name here