អ៊ីរ៉ង់បាញ់ គ្រាប់មីស៊ីលទៅលើមូលដ្ឋានអាកាសរបស់អាម៉េរិកនៅអ៊ីរ៉ាក់

0
96

អ៊ីរ៉ង់:  ក្រុងតេអេរ៉ង់ បានបើកការវាយប្រហារ ដោយគ្រាប់មីស៊ីលទៅលើមូលដ្ឋានអាកាសរបស់អាម៉េរិកនៅអ៊ីរ៉ាក់ ដែលជាកន្លែងកម្លាំងអាមេរិកឈរជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩។

ប្រភពបានឲ្យដឹងថា សកម្មភាពនេះ ធ្វើទ្បើងដើម្បីជាការឆ្លើយតបកាន់តែខ្លាំងឡើង ក្នុងបំណងគំរាម ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ធ្វើការវាយប្រហារបន្ថែមទៀតនោះ។

​យ៉ាងណាមិញមកទល់ពេលនេះ មន្ត្រី​អាមេរិក​នៅ​មិន​ទាន់​បញ្ជាក់​ទេ​ថា ​តើ​មានកងកម្លាំងខ្លួន​ប៉ុន្មាន​នាក់ បាន​របួស​ ឬ​ស្លាប់​ បន្ទាប់ពីហេតុការណ៍វាយប្រហារនេះ ​៕​ ស្មីត

LEAVE A REPLY

Please enter your comment!
Please enter your name here