យន្តហោះអ៊ុយក្រែនដឹកអ្នកដំណើរ មានផ្ទុកមនុស្សជាង១៧០នាក់ បានធ្លាក់នៅអ៊ីរ៉ង់

0
107

អន្តរជាតិ ៖ ស្របពេលដែលពិភពលោក កំពុងមើលសភាពការណ៍ អាមេរិកនិងអ៊ីរ៉ង ចាប់ផ្តើមវាយគ្នានេះ ក៏មានយន្ដហោះប៊ូអ៊ីញ ៧៣៧ របស់ អ៊ុយក្រែនដែលមានផ្ទុកមនុស្សជាង១៧០នាក់ បានធ្លាក់នៅប្រទេសអ៊ីរ៉ង់ ខណៈដែលអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បាននិយាយថា គ្មានឱកាស ក្នុងការ ស្វែងរកអ្នកដែលនៅរស់នោះទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Fars បាននិយាយថា យន្តហោះដែលធ្លាក់នោះ គឺជារបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនបានធ្លាក់ភ្លាមៗ បន្ទាប់ពីចេញពីអាកាសយានដ្ឋាន របស់អ៊ីរ៉ង់នៅរដ្ឋធានី តេហេរ៉ង់ ។ របាយការណ៍បឋមបានលើកឡើងថា យន្ដហោះដែលធ្លាក់នោះគឺកំពុងធ្វើដំណើរទៅកាន់រដ្ឋធានីគីវីរបស់អ៊ុយក្រែន ។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយថាតើ ឧប្បត្តិហេតុនេះមានជាប់ទាក់ទងទៅនឹងការប្រឈមមុខរវាងអ៊ីរ៉ង់- អាមេរិក ឬក៏យ៉ាងណា? ក៏ប៉ុន្តែក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅតំបន់នោះក្បែរអាកាសយានដ្ឋានដែលជាកន្លែងយន្តហោះធ្លាក់នោះរួចហើយ ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here