នគរបាលខេត្តព្រះសីហនុ បង្ក្រាបល្បែងហ្គេម កំសាន្តលួចលាក់បង្កប់ល្បែងស៊ីសងភ្នាល់ខុសច្បាប់

0
102

ព្រះសីហនុ​ ៖​ មន្ដ្រីជំនាញនគរបាលព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និង កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់៣​ ចុះត្រួតពិនិត្យទីតាំងលែ្បងកំសាន្ដលួចលាក់បង្កប់ ល្បែង ស៊ីសងខុសច្បាប់ចំនួន ៣ទីតាំង​ ឃាត់មនុស្ស២០នាក់។

ប្រតិបត្តិការ​ខាងលេីបានធ្វេីឡេីងនៅថ្ងៃទី០៦​ ខែមករា​ ឆ្នាំ​២០២០ ក្រោមការដឹកនាំសម្រប សម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។

ទីតាំងទី១ ៖ ទីក្រុងហ្គេមកំសាន្ដតាចុងហ័រ ស្ថិតនៅក្បែររង្វង់មូលត្រីដូហ្វីន ក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។

ទីតាំងទី២ ៖ ហ្គេមកំសាន្ដតាកវ័នជែ ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
ទីតាំងទី៣ ៖ គ្មានស្លាកយីហោ ស្ថិតក្នុងក្រុមទី២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្រុមការងារយើងត្រួតពិនិត្យទីតាំងទាំងនោះ ពុំមានលិខិតអនុញ្ញាតិឲ្យប្រកប អាជីវកម្ម ពីអាជ្ញាធរ មានសមត្ថកិច្ចត្រឹមត្រូវទេ ដោយអ្នកកាន់កាប់បានលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោម ផ្លាកល្បែងកំសាន្ដ។

ក្នុងប្រតិបត្តិការនោះកម្លាំងជំនាញ បាននាំខ្លួនមនុស្សចំនួន៣០នាក់(ស្រី ៦នាក់) មកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីធ្វើការសាកសួរ ដោយក្នុងនោះមាន ៖

ទីតាំងទី១ នាំខ្លួនមនុស្ស ២៣នាក់(ស្រី៦នាក់) ភ្ញៀវ១៧នាក់ (ស្រី១) បុគ្គលិក៦នាក់(ស្រី៥) ជនជាតិចិន ៨នាក់ (ស្រី១) ជន ជាតិខ្មែរ១៥នាក់(ស្រី៥)។ ដោយមានឈ្មោះ MENG CHUN PING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងយីហោតាចុងហ័រ ។

ទីតាំងទី២ នាំខ្លួនមនុស្ស៦នាក់(ស្រី១នាក់) ភ្ញៀវ៤នាក់ បុគ្គលិក ២នាក់(ស្រី១) ជនជាតិចិន៥នាក់ ជនជាតិខ្មែរ១នាក់(ស្រី១) ។ ដោយមាន ឈ្មោះ MENG YAO PENG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងយីហោតាកវ័នជែ ។

ទីតាំងទី៣ នាំខ្លួនមនុស្ស១នាក់ ឈ្មោះ XU YIBIAO ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រង ទីតាំងគ្មានស្លាក យីហោ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣០នាក់ ដូចខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរតាមនីតិវិធី ៕ កូននាគ

 

LEAVE A REPLY

Please enter your comment!
Please enter your name here