មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងគ្រឿងញៀន ជាង១៤គីឡូក្រាម

0
107

ភំ្នពេញ ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាកម្លាំង ជំនាញមួយក្រុម ចុះស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ រឹបអូសគ្រឿងញៀន ជាង ១៤គីឡូក្រាម ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដឹកនាំដោយ លោក អាំ សុជាតិ នាយករង កម្លាំងជំនាញការិយាល័យ (ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជ អាជ្ញារង បានចុះសើបសង្កេតស្រាវជ្រាវ នៅចំណុចខារ៉ាអូខេ ផ្ទះលេខ៥៦ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៥០នាទីរសៀលនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។

ជនសង្ស័យទាំង៣នាក់ដែលបានឃាត់ខ្លួនរួមមាន ៖
១-ឈ្មោះ ម៉េង ឌី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ។
២-ឈ្មោះ ប៊ុនធឿន ធានី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។
៣-ឈ្មោះ ជា ភារុណ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។

វត្ថតាងចាប់យកបានរួមមាន ៖ សារធាតុញៀន មេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ៥២២២.៨៣ក្រាម, នីមេតា ហ្សេប៉ាមទម្ងន់៨៨២៩.៧២ក្រាម ស្មើនឹង៤៩០៥៤គ្រាប់, សារធាតុញៀនសរុបចំនួន ១៤គ.ក្រ ០៥២.៥៥ក្រាម ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here