ជនសង្ស័យ២ក្រុម បង្កហិង្សាដោយចេតនា ដោយគ្រាន់តែទំនាស់ពាក្យសំដី

0
108

ខេត្តតាកែវ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្តតាកែវ កំពុងតាមចាប់ខ្លួនជនសង្ស័យ២នាក់ បង្កហិង្សាដោយចេតនា បណ្តាលឲ្យមានរបួសកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៥និង២០នាទី នៅភូមិកំពង់យោល ឃុំគោកពោធិ ស្រុកបូរីជលសារ ខេត្តតាកែវ ។
ជនសង្ស័យរួមមាន ៖
១- ឈ្មោះ កូប រី ភេទប្រុស អាយុ៣០ឆ្នាំ រស់ភូមិ ឃុំកើតហេតុ របួសបែកក្បាល ។
២- ឈ្មោះ ឡោះ នី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ គ្មានរបួសស្នាម បានយកដំបងដែកបំពង់ ទីប វាយទៅលើ ឈ្មោះ លឹម ស ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិ កណ្តាល ឃុំ គោកពោធិ ស្រុកបូរីជលសារ ខេត្តតាកែវ រងរបួស បែកក្បាល។

មូលហេតុ ៖ ទំនាស់ពាក្យសំដី ។ ករណីនេះសមត្ថកិច្ចកំពុងកសាង សំណុំរឿងតាមនីតិវិធី ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here