ឃាត់ជនសង្ស័យ៩នាក់ ពីបទ រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0
102

សៀមរាប ៖ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ពីបទ រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ស្ថិតនៅទីតាំងពីរផ្សេងគ្នា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។

ទីតាំងទីមួយ : ស្ថិតនៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ និង វត្ថុតាងដកហូតបានរួមមាន : ម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកកសរុប ចំនួន ០៦កញ្ចប់ ស្មើនឹងទម្ងន់ ១៣,៦ក្រាម ទាំងសំបក ទូរស័ព្ទដៃចំនួន ០៨គ្រឿង ឧបករណ៍ប្រើប្រាស់ និង សំភារះវេចខ្ចប់គ្រឿងញៀនមួយចំនួន។

ទីតាំងទីពីរ : ស្ថិតនៅចំនុចលំនៅដ្ឋាន ភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងវត្ថុតាងដក ហូតបានរួមមាន : ម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកកសរុប ចំនួន ០៨កញ្ចប់ ស្មើនឹងទម្ងន់ ០២ក្រាម ទាំងសំបក ទូរស័ព្ទដៃចំនួន ០២គ្រឿង និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៩នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here