សារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសរំលឹកខួប៣៥ឆ្នាំក្នុងមុខតំណែងជានាយករដ្ឋមន្រ្តី (១៤មករា ១៩៨៥-១៤មករា ២០២០)

0
148

សូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសរំលឹកខួប៣៥ឆ្នាំក្នុងមុខតំណែងជានាយករដ្ឋមន្រ្តី (១៤មករា ១៩៨៥-១៤មករា ២០២០)

រយៈពេល៣៥ឆ្នាំក្នុងវីរភាពដ៏អស្ចារ្យ សម្តេចគឺជាប្រទីបបំភ្លឺផ្លូវ និងជាអ្នកកាច់ចង្កូតនាវាកម្ពុជាឆ្លងកាត់ការលំបាក ខ្វះសព្វ ខ្វះគ្រប់ ក្នុងកាលៈទេសៈ មានសន្តិភាពផង មានសង្រ្គាមផង រហូតទទួលបានការអភិវឌ្ឍមួយដ៏ខ្លាំងក្លានាពេលបច្ចុប្បន្ន ក្រោមនយោបាយឈ្នះ =ឈ្នះ ស្តារនិងអភិវឌ្ឍន៍ នាំមាតុភូមិដ៏កម្សត់មួយនេះបើកទំព័រសករាជថ្មីឆ្ពោះទៅរកអនាគតរុងរឿង។

ស្នាដៃដ៏ច្រើនឥតគណនា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ជាទីគោរព ​គឺសក្តិសមជារដ្ឋបុរសនៃកម្ពុជា ហើយពិតណាស់ថា បើគ្មានការដឹកនាំដោយបុរសខ្លាំង តេជោ ហ៊ុន សែន នោះទេ ក៏គ្មានអ្វីៗដូចពេលនេះដែរ ។

យើងខ្ញុំនិងប្រជាពលរដ្ឋ កម្ពុជាគ្រប់រូបបន្តគាំទ្រ សម្តេចតេជោ ហ៊ុនសែន  គ្មានទីបញ្ចប់ឡើយ ។

សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរព ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុភមង្គល វិបុលសុខ កុំបីឃ្លៀងឃ្លាតឡើយ  ៕

គោរពជូនពរពី ៖ ថ្នាក់ដឹកនាំ បុគ្គលិក សហការី អង្គភាព សារព័ត៌មាន កម្ពុជាខ្ញុំ(mcn.news)ទាំងអស់

LEAVE A REPLY

Please enter your comment!
Please enter your name here