ឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន

0
140

ភំ្នពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរ ដោយ ខុសច្បាប់ នូវសារធាតុញៀន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម២១ ភូមិ២ សង្កាត់ស្រះចក ។

ជនសង្ស័យឈ្មោះ ជួង លីវលីមភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។
វត្ថុតាងចាប់យករួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៦កញ្ចប់តូច។
ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here