ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

0
115

ភំ្នពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវ សារធាតុញៀន នៅចំនុច មុខស្ថានីយ៍ប្រេងឥន្ធៈកាល់តិចផ្លូវជាតិលេខ២ ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០វេលា ម៉ោង២១និង៣០នាទី ។

ជនសង្ស័យ ឈ្មោះ ខា មករា ភេទប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិ ព្រែកតានូសង្កត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារនិងវត្ថុតាងដកហូតរួមមាន ៖ ក្រាមពណ៍សថ្លាចំនួន ០៣កញ្ចប់ថង់តូច សង្ស័យជាថ្នាំញៀន, ២-ទូរសព្ទ ដៃចំនួន០១ គ្រឿង ម៉ាក ហូវៃ ម៉ូតូ ០១ គ្រឿង ម៉ាក FZ ពណ៍ខ្មៅលាយឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1-CL ៦០០២ , លុយខ្មែរចំនួន ៤០០០រៀល ។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here