កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ចែកចាយ​និង​ប្រើប្រាស់​សារធាតុ​ញៀន​

0
146

​កំពត ៖ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ បាន​បង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិ​សំរោង ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៧ នាក់ (​ស្រី​ចំនួន​០២​នាក់​) និង​ដកហូត​ថ្នាំញៀន​ចំនួន ១៧ កញ្ចប់ (​ធំ​ចំនួន ០១ កញ្ចប់​) ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥​និង​០០​នាទី ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៧​នាក់ រួមមាន ៖

១.​ឈ្មោះ ប៉ូ កុក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។​

២.​ឈ្មោះ នេ​ត ម៉ារ​ឌី ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​មណ្ឌល​១ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។​

៣.​ឈ្មោះ ឈុន ប៉ុន​ថា​រ័ត្ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ។​

៤.​ឈ្មោះ ម៉ម នួន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ។​

៥.​ឈ្មោះ លី រតនៈ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ។​

៦.​ឈ្មោះ ព្រី​ញ ចាន់​ធា​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប ។​

៧.​ឈ្មោះ ទុំ ស្រី​កី ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ម៉ាក់​ប្រាង្គ ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់ ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here