អាមេរិកៈប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក លោក Donald Trump បានធ្វើសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា “លោកស្រី Sally Yates អគ្គរដ្ឋអាជ្ញារង បានធ្វើសកម្មភាពក្បត់នឹងក្រសួងយុត្តិធម៌ ដោយបដិសេធអនុវត្តន៍លើបទបញ្ជាស្របច្បាប់មួយ ហាមប្រាមមិនឲ្យមានជនអន្តោប្រវេសចូលស្រុុក ដែលរូបលោកផ្ដួចផ្ដើមឡើង ដើម្បីការពារប្រជាជនអាមេរិក” ជាហេតុនាំឲ្យប្រធានាធិបតីរូបនេះ សម្រេចចិត្តដកលោកស្រីចេញពីតំណែង ហើយជំនួសតំណែងដោយលោក Dana Boente រដ្ឋអាជ្ញានៅតំបន់ភាគខាងកើតនៃរដ្ឋ Virginia ជាអគ្គរដ្ឋអាជ្ញារងបណ្ដោះអាសន្នទៀតផង។
នៅពេលថ្មីៗនេះ លោកស្រី Sally Yates និងការទូតអាមេរិកជាច្រើននាក់ទៀតក៏បានរិះគន់យ៉ាងខ្លាំងលើបទបញ្ជានេះដែរ ដោយពួកគេយល់ថា វិធានការនេះមិនអាចជួយដល់ប្រជាជនអាមេរិក ឬប្រជាជនដែលកាន់សាសនាអ៊ីស្លាមនៅទឹកដីរបស់ខ្លួនឲ្យមានសុវត្ថិភាពនោះទេ ដោយប្រជាជនទាំង៧ប្រទេសមានដូចជា យ៉េមែន សូម៉ាលី ស៊ូដង់ អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី និងលីប៊ីជាដើមដែលកំពុងចូលមករស់នៅលើទឹកដីអាមេរិក៕ ប្រសើរ
