បង្រា្កប២ករណី ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ជនសង្ស័យ៧នាក់

0
106

កំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញស្រុកកំពង់សៀម និងក្រុងកំពង់ចាម សហការ ជាមួយកម្លាំងខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ បានបើកកិច្ចប្រតិបត្តិការចុះបង្រា្កប ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន បាន២ករណី ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ ។

ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យ កម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ជាមួយជំនាញស្រុកកំពង់សៀម និងក្រុងកំពង់ចាម សហការ ជាមួយ កម្លាំងខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ ប្រឆាំងគ្រឿងញៀន ។

ជនសង្ស័យទាំង៧នាក់រួមមាន ៖
១.ឈ្មោះ ព្លឺ កទៀត ភេទប្រុស សញ្ជាតិ ខ្មែរ ឥស្លាម អាយុ ២៦ឆ្នាំ នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម
២.ឈ្មោះ សា កូប ភេទប្រុស សញ្ជាតិខ្មែរឥស្លាម អាយុ២៨ឆ្នាំ នៅភូមិ ព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានដីកាបង្គាប់ឲចាប់ខ្លួនចំនួន ០១ដីកា ) (និងដីកាបង្គាប់ឲនាំខ្លួន ចំនួន ០១ដីកា )
៣.ឈ្មោះ លីសាវ៉ាន់ ស៊ុលតាន ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិ ខ្មែរ ឥស្លាម នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម
៤.ឈ្មោះ ស្លេស ស៊ីតណាហ្វី ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិ ខ្មែរឥស្លាម នៅភូមិរការក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
៥.ឈ្មោះ ប៊ុន ចាន់ រ៉ា យ៉ុណ ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិ ខ្មែរ នៅភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ
៦.ឈ្មោះ អាមីន មូស្លីម ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិ ខ្មែរ ឥស្លាម នៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៧.ឈ្មោះ សេត ខលហ្វា ភេទស្រី សញ្ជាតិ ខ្មែរ ឥស្លាម អាយុ ២៥ឆ្នាំ នៅភូមិបឹងទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន៣០កញ្ចប់ (ធំ០៤កញ្ចប់ ) ទូរស័ព្ទដៃចំនួន ០៩គ្រឿង ម៉ូតូចំនួន០១គ្រឿង ជញ្ជីង អេឡិចត្រូនិចចំនួន ០២គ្រឿង និងឧបករណ៍សេពមួយសម្រាប់។
បច្ចុប្បន្ន ជនសង្ស័យខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here