សភាសម្រេចលុបចោលលែងឲ្យមាន ​ប្រធាន​ក្រុុម​តំណាងរាស្ត្រ​ភាគច្រើន និង​ភាគតិច​

​ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៧ នេះសមាជិក​សមាជិកា​រដ្ឋសភា​៦៧​រូប​មក​ពី​គណបក្សកាន់អំណាច​បាន​លើកដៃ​អនុម័ត​លុប​ចោល​ជំពូក​១២​ថ្មី ប្រការ​៤៧​ថ្មី​(​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​ហើយ មាន​ន័យ​ថា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគច្រើន និង​ភាគតិច​សភា​ដែល​មាន​ឋានៈ​ស្មើនឹង​នាយក​រដ្ឋមន្ត្រី​នោះ​ត្រូវ​បញ្ចប់ ។

រដ្ឋសភា​បាន​បិទ​បញ្ចប់​សម័យប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៥​របស់​ខ្លួន​នៅ​វេលា​ម៉ោង​៩​និង​១៨​នាទី​ព្រឹក​នេះ​ខណៈ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​វត្តមាន​ចូល។ នាឧិកាសនោះសម្តេច​តេ​ជោ ហ៊ុន សែន ក៍បាន​ថ្លែង​ពាក់​ព័​ន្ឋ​នឹង​ការ​មិន​ចូល​ប្រជុំ​សភា​របស់​បក្ស​ប្រឆាំង​ដែរ​ថា «​បើ​មិន​ចូល​រហូត​កាន់តែ​ល្អ​»  ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *