បុគ្គលិកព្រលានយន្តហោះម្នាក់ បើកម៉ូតូបុកទ្រូងផ្លូវស្លាប់

0
100

ភំ្នពេញ ៖ បុគ្គលិកព្រលានយន្តហោះម្នាក់ បានបើកម៉ូតូបុកទ្រូងផ្លូវស្លាប់ នៅវេលាម៉ោ០២និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខមហាវិទ្យាល័យសង្គមសាស្ត្រ សហពន្ធ័រុស្ស៊ី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខៀវ បូរ៉ាវិន ភេទប្រុស អាយុ២៥ ជនជាតិខ្មែរ មុខរបរបុគ្គលិកព្រលានយន្តហោះ ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (ទិសដៅពីលិចទៅកើត) បើកម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HT-0265 ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យមានការខូចខាតម៉ូតូ០១គ្រឿង និងស្លាប់មនុស្សម្នាក់ ។

បច្ចុប្បន្ន សពជនរងគ្រោះបានតម្កល់ទុកនៅវត្តទួលទំពូង ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here