ក្រសួងការងារចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការចំនួន ១១ចំណុច ដើម្បីបង្ការជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី

0
102

ភ្នំពេញ៖ ខណៈការរីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កដោយវីរុសកូរ៉ូណា (2019-nCoV) នៅទូទាំងពិភពលោក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ៤ កើត ខែ បុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២០បានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តវិធានការចំនួន ១១ចំណុច ដើម្បីបង្ការជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយនៅកម្ពុជា។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា អះអាងថា វិធានការនេះបានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញមានករណីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា (Coronavirus) នៅលើខ្លួនជនជាតិចិនម្នាក់ ដែលចាកចេញពីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ហើយបានមកដល់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ដែលពេលនេះរូបគេកំពុងត្រូវបានដាក់សម្រាកនៅបន្ទប់ដាច់ដោយឡែកមួយ នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕ ប្រសើរ

វិធានការទាំង ១១ចំណុច ដែលក្រសួងការងារនិងបណ្តុះបណ្តាលបានចេញសេចក្ដីណែនាំមានដូចខាងក្រោម៖

 

LEAVE A REPLY

Please enter your comment!
Please enter your name here