មន្រ្តីសុខាភិបាលម្នាក់ត្រូវបាននគរបាលខេត្តក្រចេះឃាត់ខ្លួន រួមបក្ខពួក២នាក់

0
95

ខេត្តក្រចេះ ៖ មន្រ្តីសុខាភិបាលខេត្តក្រចេះម្នាក់ រួមបក្ខពួក២នាក់ ត្រូវកម្លាំងនគរបាលខេត្តក្រចេះឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៨និង៤៥នាទី នៅចំណុច មុខសាលមហោស្រពខេត្ត  ស្ថិតនៅក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ។

 

តាមរបាយការណ៍បានឲ្យដឹងថា ការឃាត់ខ្លួនមន្រ្តីសុខាភិបាលនិងបក្ខពួកនេះ បានធ្វើឡើងក្រោមការចង្អុល បង្ហាញពី លោកឧត្តមសេនីយ៍ស្នងការនគរបាលក្រុងក្រចេះ បង្ក្រាបករណីជួញដូរគ្រឿងញៀន ។

 

ជនសង្ស័យឈ្មោះ គ្រេង ចាន់រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរជាងទង(ជាងមាស) ទីលំនៅ(ស្នាក់នៅបន្ទប់ ជួល)ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និង ចាប់យកសម្ភារវត្ថុតាងរួមមាន  ៖ ម្ស៉ៅក្រាម ពណ៌ស ចំនួន ០១កញ្ចប់តូច, ទូរស័ព្ទចំនួន ០១គ្រឿង(ម៉ាកOPPO), ម៉ូតូចំនួន ០១គ្រឿង។

នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ២០និង០៥នាទី សមត្ថកិច្ចបានបន្តទៅឆែកឆេរនៅបន្ទប់ជួលរបស់ឈ្មោះ គ្រេង ចាន់រស្មី ស្ថិតនៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត (នៅក្នុងបន្ទប់) ១.ឈ្មោះ សុខ អ៊ីឡុង (ធ្លាប់ជាប់ពន្ធនាគារ) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ  និង  ២.ឈ្មោះ អែល រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មន្រ្តីសុខាភិបាលខេត្តក្រចេះ មានទីលំនៅភូមិអូរឬស្សី១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ។

ចាប់យកសម្ភារវត្ថុតាងរួមមាន ៖ ម្ស៉ៅក្រាមពណ៌សចំនួន ០៥កញ្ចប់តូច, ទុយោសម្រាប់ចូករំលែកគ្រឿងញៀន ចំនួន០១, ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទចំនួន ០២គ្រឿង(ចុចពិល ០១គ្រឿង, Samsung ០១គ្រឿង)។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និង វត្ថុតាង ត្រូវបានឃាត់ខ្លួន និង រក្សាទុកជា បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលក្រុងក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here