សម្តេចតេជោហ៊ុន សែន អញ្ជើញ​ទៅសួរសុខទុក្ខ​និស្សិត​កម្ពុជា​កំពុង​សិក្សា​នៅ​ទីក្រុង វូ​ហាននៅថ្ងៃស្អែក

0
99

(​ភ្នំពេញ​)៖​ នៅ​ថ្ងៃទី​៥ កុម្ភៈ ឆ្នំា២០២០ ស្អែក​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅសួរសុខទុក្ខ​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង វូ​ហាន ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ចំពោះ​ប្រជាពលរដ្ឋ​ខ្លួន​ដែល​នឹង​ផ្តល់​ភាពកក់ក្តៅ​និង​ដើម្បី​កុំ​ឲ្យ​និស្សិត​ខ្មែរ​នៅ​ទីក្រុង​វូ​ហាន​មានការ​ភ័យខ្លាច​ចំពោះ​ការឆ្លង​ឬ​ការរីក​រាលដាល​នៃ​ជំងឺ​ប្រភេទ​ថ្មី​កូ​រ៉​ណាវី​រ៉ុ​ស​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាស ន៍​បែបនេះ​ប្រាប់​ទៅ​លោកស្រី ហាក់ ចា ហាន​មូ​ន ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល នៅក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃទី ៤ ខែកុម្ភៈ​នេះ​។​ នេះ​បើ​យោងតាម​ប្រភពពី​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​ ប្រភពពីមន្រ្តីជានខ្ពស់រាជរដ្ឋាភិបាលកម្ពុជា​បាន​ឲ្យ​ដឹងថា​ នៅក្នុង​ជំនួប​គ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​លោកស្រី ហាក់ ចា ហាន​មូ​ន ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​បានធ្វើការ​ពិ​ភា ក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទាក់ទិន​ទៅ​និង​ប្រធានបទ «​សន្តិភាព សន្តិសុខ និង ការអភិវឌ្ឍ​មនុស្ស​» ពិសេស​ទាក់ទិន​ទៅ​និង​បម្រែបម្រួល​អាកាសធាតុ​និង​ការវិវត្តន៍ ថ្មីៗ​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មី​កូ​រ៉ូ​ណាវី​រ៉ុល​នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​ដែលជា​កង្វល់​ពិតប្រាកដ​របស់​ពិភពលោក​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា​៖​បញ្ហា​នៃ​ការ​បម្រែបម្រួល​អាកាសធាតុ​និង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​ប្រភេទ​ថ្មី​កូ​រ៉​ណាវី​រ៉ុល​គឺ​មិនមែន​តែ​ជា​កង្វល់ របស់​ប្រទេស​ចិន​នោះទេ​គឺជា​កង្វល់​របស់​យើងទាំងអស់គ្នា​ពោលគឺ​យើង​ត្រូវ​រួមគ្នា​រិះរក​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ និង មិនត្រូវ​បង្ក​នូវ​ការភ័យខ្លាច​សម្រាប់​មនុ​ស្ស ជាតិ​នោះទេ​។​សម្តេច​តេ​ជោ ហ៊ុន សែន​និង​លោកស្រី ហាក់ ចា ហាន​មូ​ន ក៏បាន​ធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ផ្សេងៗ​ទៀត​ដែលជា​កង្វល់​ពិត ប្រាកដ​របស់​សម្តេច​និង​លោកស្រី ។

​ក្នុង​កិច្ចសន្ទនា​គ្នា​នោះ​លោកស្រី ហាក់ ចា ហាន​មូ​ន បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ជូន​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង គណៈប្រតិភូ​ជាន់ ខ្ពស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិភពលោក​ឆ្នាំ ២០២០ នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ស្របពេល​នៃ​ការផ្ទុះ​មាន​ឡើង​នៃ​ជំងឺ ប្រភេទ​ថ្មី​កូ​រ៉ូ​ណាវី​រ៉ុ​ស នៅ​ទីក្រុង​វូ​ហាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ទាក់ទិន​ទៅ​និង​ប្រសាសន៍​លើកឡើង​ របស់លោក​ស្រី​ស្ថាបនិក​អង្គការ​សហព័ន្ធ​សន្តិភាព​សកល​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា សម្តេច​មិនបាន​ចាត់ ទុក​ថា ការផ្ទុះ​នៃ​ជំងឺ​ប្រភេទ​ថ្មី​នេះ​មិនមែនជា​ឧបសគ្គ​សម្រាប់​សម្តេច​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ​សម្តេច​មាន​ឆ​ន្ទះ​ពិតប្រាកដ​ជាមួយ​មេដឹកនាំ​ពិភពលោក​ក្នុងការ​រួមគ្នា ដោះស្រាយ​លើ​បញ្ហា​ដែល​កើតមានឡើង​ចំពោះ​សន្តិភាព សន្តិសុខ​មនុស្សជាតិ ការប្រែប្រួល​អាកាសធាតុ និង បញ្ហា​ប្រឈម​ដទៃទៀត​ដែល​ពិភពលោក​កំពុង​ប្រ​ឈ ម​និង​រួមគ្នា​ដោះស្រាយ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​កាលពី​ឆ្នាំ ២០១៣-២០១៤ កន្លងទៅ​នៅពេលដែល​ប្រទេស​កូរ៉េខាងជើង​គំរាម​ធ្វើសង្គ្រាម​មកលើ​សាធារណរដ្ឋ​កូរ៉េ​គេ​បានទាមទារ ឲ្យ​សម្តេច​អន្តរាគមន៍​ជន្លៀស​ជនជាតិ​កម្ពុជា​នៅ​សាធារណរដ្ឋ​កូរ៉េ​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ ​តែ​សម្តេច​យល់​ពី​អារម្មណ៍​និង ភាពភ័យខ្លាច​ដែល​ថ្នាក់ដឹកនាំ​និង​ប្រជាជន​មួយចំនួននោះហើយ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here