និស្សិតសាកលវិទ្យាល័យភូមិន្ទចំការដូងឆ្នាំទី៤ម្នាក់បានស្លាប់ ខណៈរថយន្តបើកឆ្លងផ្លូវមិនប្រយ័ត្នហើយបានបុក

0
109

ភំ្នពេញ ៖ និស្សិតសាកលវិទ្យាល័យភូមិន្ទចំការដូងម្នាក់ បានស្លាប់ ខណៈរថយន្តបើកឆ្លងផ្លូវមិនប្រយ័ត្នហើយ បាន បុក នៅវេលាម៉ោង ១៣និង១០នាទីរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចមុខបុរី ប៉េង ហួត លេីផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះជានិសិ្សតឈ្មោះ ប្លុង ផាក់ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅ ភូមិភ្នំដី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប បានបើកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FR-6210 (ស្លាប់នៅកន្លែងកើតហេតុ)។ រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5161 (អ្នកបេីកបរពុំស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់)។
តាមដំណើររឿង ៖ មុនពេលកើតហេតុរថយន្តបើកបរឆ្លងផ្លូវពីត្បូងទៅជើងម៉ូតូបើកបរពីកើតទៅលិចពេលមក ដល់ ចំណុចកើតហេតុម៉ូតូជាន់ហ្វ្រាំងមិនទាន់បានបុកចំកង់រថយន្តខាងមុខទីពីរពេញមួយទំហឹងបណ្តាលឲ គៀបជាប់រថយន្តតែម្តង។

មូលហេតុ ៖ មកពីរថយន្តបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
សម្ភារៈខូចខាត ៖ រថយន្តខូចខាតស្រាលនិងម៉ូតូខូចខាតធ្ងន់។
បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ទៅឲក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។ គ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានប្រគល់ទៅឲការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here