នគរបាល​ឃាត់​មុខសញ្ញា​សង្ស័យ​ គ្រឿងញៀន​៨​នាក់​ នៅស្រុក​ភ្នំស្រួច​

0
97

​កំពង់ស្ពឺ​ ៖​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ បាន​ចុះ​ល្បាត​នៅ​ចំណុច​ភូមិ​តា​យ៉ុ​ង​ ឃុំ​ដំបូក​រូង​ និង​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ម្នាក់​ នៅ​ភូមិ​ព្រៃ​ច្រេស​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ កាលពី​ថ្ងៃ​ទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ ហួ​ន​ ឆា​នុ​ន​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ច្រេស​ ឃុំ​អូរ​ ស្រុក​ភ្នំស្រួច​ និង​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ១​កញ្ចប់​តូច​ ទម្ងន់​ ក្រាម​ រួម​និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។​

​ក្រោយ​ពី​ធ្វើការ​សាកសួរ​ចម្លើយ​ មុខសញ្ញា​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​ គ្រឿងញៀន​នោះ​ខ្លួន​បាន​ទិញ​ពី​ផ្ទះ​លក់​ភេសជ្ជៈ​គ្រប់មុខ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨១-៨២​ ភូមិ​ពាម​ទុង​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ។​

​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​ និង​ការ​អនុញាតិ​ពី​លោកស្រី​ ចាត​ សូរ​ស្មី​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​រួច​មក​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះ​លក់​ភេសជ្ជៈ​គ្រប់មុខ​ ដែល​មាន​ទីតាំង​ខាងលើ​ ។​

​លទ្ធផល​ កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ចំនួន​ ៧​នាក់​ ស្រី​២​នាក់​ បន្ថែម​ទៀត​ ៖
១-​ឈ្មោះ​ ហេង​ សាវ៉ា​ត​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ នៅ​ភូមិ​ក្រាំង​ខ្វាវ​ ឃុំ​គី​រី​វន្ដ​ ស្រុក​ភ្នំស្រួច​ ។​
២-​ឈ្មោះ​ ពុំ​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ក្រាំងចេក​ ឃុំ​ក្រាំងចេក​ ស្រុក​ឧដុង្គ​ ។​
៣-​ឈ្មោះ​ ហ៊​ន​ ចាន់​ណា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​
៤-​ឈ្មោះ​ វង​ ព្រឹម​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​
៥-​ឈ្មោះ​ ហ៊​ន​ ច្រឹប​ ហៅ​ ស្រី​អូន​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ ទាំង​៣​នាក់​នៅ​ភូមិ​កំពង់​ពោធិ​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ខេត្តកណ្ដាល​ ។​
៦-​ឈ្មោះ​ ផុ​ន​ ភឹ​ម​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ នៅ​ភូមិ​ទួល​ឯក​ ឃុំ​ទួល​ឯក​ ស្រុក​ស្វាយប៉ោ​ ខេត្តបាត់ដំបង​ ។​
៧-​ឈ្មោះ​ សន​ ស្រី​ពេជ្រ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​ស​ន្ទី​ទី​២​ ឃុំ​កក់​ ស្រុក​ពញ្ញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ ។​

​ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ៧​កញ្ចប់​ (២​តូច​ និង​ ៥​ធំ​)​ ទម្ងន់​ ក្រាម​ ,​ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ ១​ ,​ រថយន្ដ​ ១​ ,​ ម៉ូតូ​ ២​ ,​ ទូរស័ព្ទ​ដៃ​ ១៤​ ,​ ដាវ​ ៤​ ,​ ប្រាក់​រៀល​ ៣​លាន​រៀល​ ,​ ប្រាក់​ដុល្លារ​ ៣០០​ដុល្លារ​ ,​ លុយ​វៀតណាម​ ១​លាន​ ៦២​ម៉ឺន​ដុ​ង​ ,​ ឧបករណ៍​កែ​ច្នៃ​សម្រាប់​ចូក​ច្រក​គ្រឿងញៀន​៧​ រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ។​

​ករណី​នេះ​ការិយាល័យ​ជំនាញ​ កំពុង​កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​៕


LEAVE A REPLY

Please enter your comment!
Please enter your name here