បើកក្នុងល្បឿនលឿន និងធ្វេសប្រហែស បណ្តាលអោយស្លាប់ប្រជាការពារភូមិម្នាក់ នៅស្រុកវ៉ារិន

0
111

សៀមរាប ៖ កាលពីថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្ត និងម៉ូតូ បើកបរបញ្រ្ចាសទិសគ្នាពីត្បូងទៅជើង នៅចំនុចភូមិព្រៃខ្នុរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាបផ្លូវជាតិលេខ ៦៧b។

លោកវរសេនីយ៍ទោ ហុង ប៉ូហេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានអោយដឹងថា : មានករណី គ្រោះថ្នាក់ចរាចរណ៍ដែលបង្ករឡើងដោយ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស សេរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ ៣A-៧៥៤៩ ប្រភេទដឹកទំនិញ បើកបរដោយឈ្មោះ ជាន កូលាប អាស័យដ្ឋានបច្ចុប្បន្ន ភូមិថ្នល់ដាច់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប (បើកបរពីជើងទៅត្បូង) និងម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាក លេខ តាកែវ ១T-៣៣៥០ បើកបរដោយឈ្មោះ ព្រឿន ឡង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ និងត្រូវជា ប្រជាការពារភូមិដៃអាវ អាស័យដ្ឋាបច្ចុប្បន្ន ភូមិ ដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បើកបរពីត្បូង ទៅជើង(ស្លាប់) ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍បានចុះវាស់វែង និងដកហូតវត្ថុតាងរក្សាទុកនៅប៉ុស្តិ៍ ស្រែណូយ ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ កូននាគ

 

LEAVE A REPLY

Please enter your comment!
Please enter your name here