មន្រ្តីយោធាជើងខ្លាំងរួមភេទមិនឲ្យលុយស្រី រួចបាញ់គម្រាម៦គ្រាប់រំដោះម៉ូតូ ត្រូវបានឃាត់ខ្លួន

0
115

ភ្នំពេញ៖ មន្រ្តីយោធាជើងខ្លាំង បាញ់រះ៦គ្រាប់ នៅកន្លែងម៉ាស្សា ត្រូវបានកងកម្លាំងកងអាវុហត្ថខណ្ឌ ពោធិ៍សែនជ័យ សហការជាមួយអាវុធហត្ថរាជធានីចាប់ខ្លួនបានហើយ នៅរាត្រីនេះ។

មន្ត្រីយោធាម្នាក់ដែលបាញ់រះជាច្រើនគ្រាប់នៅកន្លែងម៉ាស្សា មួយកន្លែង យីហោ លីលី ស្ថិតក្នុងភូមិចំការ ឪឡឹកទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២០ ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងអាវុធហត្ថ រាជធានី ភ្នំពេញ តាមចាប់បានហេីយនៅស្រុកស្រែអំបិល ខេត្តកោះកុង នាវេលាម៉ោង៤ ល្ងាចថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ ២០២០នេះ។

តាមប្រភពព័ត៌មានពីកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ៖ ក្រោយពីខ្មាន់កាំភ្លើងជាមន្ត្រី យោធាម្នាក់បានបាញ់រះចំនួន៦គ្រាប់នៅកន្លែងម៉ាស្សាមួយកន្លែងយីហោ លីលី ភូមិចំការឪឡឹក សង្កាត់កាកាប ទី២ ហេីយព្យាយាមគេចខ្លួនបាត់។

បន្ទាប់មកកម្លាំងក៏បានចុះទៅដល់ចំណុចកេីតហេតុសួរនាំដេីម្បីកំណត់មុខសញ្ញានិងងាយស្រួលតាមចាប់ ខ្មាន់ កាំភ្លើងយកមកដាក់ទោសតាមច្បាប់។ រហូតមកដល់វេលាម៉ោង៤ល្ងាចថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០ កម្លាំងអាវុធ ហត្ថខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងអាវុធហត្ថរាជធានី បានធ្វេីការស្រាវជ្រាវរហូតឈានទៅ ដល់ការឃាត់ខ្លួនជនសង្ស័យបាននៅស្រុកស្រែអំបិល ខេត្តកោះកុង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថរាជធានីយកទៅសួរនាំរងចាំចាត់ការតាមច្បាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here