រយៈពេលពីរថ្ងៃ នគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បង្រ្កាបជនង្ស័យគ្រឿងញៀន នៅខណ្ឌប្ញស្សីកែវឃាត់ជនសង្ស័យ៣៥នាក់និងគ្រឿងញៀន៥២ថង់

0
105

ភ្នំពេញ ៖ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការ ជាមួយកម្លាំង នគរបាលខណ្ឌប្ញស្សីកែវ រយៈពេលពីរថ្ងៃ បន្តចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀន នៅ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យលក់ចែកចាយនិងប្រើប្រាស់គ្រឿងញៀន ប្រុសស្រី៣៥នាក់ នៅចំណុច ភូមិសាស្រ្តសង្កាត់ទួលសង្កែ១ និងសង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ កាល ពីថ្ងៃទី០៧ និងទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនពីសំណាក់កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ គ្រាដែល គេមើលឃើញថា ក៏ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញឲ្យមានការថយចុះ ក្រោមការ អនុវត្តតាមបទបញ្ជារបស់អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែលបានដាក់ចេញនូវផែនការបង្ការទប់ស្កាត់បទល្មើសគ្រឿង ញៀនឲ្យបាន ម៉ឺងម៉ាត់។

លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនប្រាប់ឲ្យដឹងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើ មានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត ដែលបានសម្រេចឱ្យនាំខ្លួនជនសង្ស័យទាំង៣៥នាក់(ស្រី០២នាក់) រួមទាំងវត្ថុតាង យកមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើការសាកសួរ។

វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៥២កញ្ចប់ថង់ (ក្នុងនោះថង់តូច ចំនួន៤៦កញ្ចប់ និងថង់ធំល្មមចំនួន០៦កញ្ចប់), ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿង ញៀនចំនួនពីរ , ម៉ូតូចំនួន១២គ្រឿង , ទូរស័ព្ទដៃចំនួន០១គ្រឿង។

លោកឧត្តមសេនីយ៍ស្នងការរងបានប្រាប់ឲ្យដឹងទៀត ថា ក្នុងចំណោមជនសង្ស័យ៣៥នាក់ មុខសញ្ញាជួញដូរគ្រឿងញៀន៣នាក់។
បច្ចុប្បជនសង្ស័យទាំងនោះរួមនិងវត្ថុតាងគ្រឿងញៀនកំពុង កសាងសំណុំរឿងចាប់បញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់៕ កូននាគ

LEAVE A REPLY

Please enter your comment!
Please enter your name here