គ្រឿងញៀន ជាង ១៥គីឡូក្រាម និងជនសង្ស័យម្នាក់ ត្រូវកម្លាំង មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្រ្កាប

0
105

ភ្នំពេញ ៖ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា ។

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២១ និង១០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន(ក១១) ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងបឬល្មើសគ្រឿងញៀន និងចូលរួមដឹកនាំសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា នៅចំណុចបន្ទប់ជួល (គ្មានលេខ) ផ្លូវលេខ១១៣ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ លទ្ធផល ៖
ក-ឃាត់ខ្លួនជនសង្ស័យ ០១នាក់៖ ឈ្មោះ ភី សុផល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ
ខ-វត្ថតាងចាប់យក ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ 15kg 358.65g , ជញ្ជីថ្លឹង ២គ្រឿង , ម៉ូតូ ១គ្រឿង៕ កូននាគ

 

LEAVE A REPLY

Please enter your comment!
Please enter your name here