យកកាំបិតផ្គាក់កាប់លើនារីជាសង្សាររបួសពេញខ្លួនផ្ដើមចេញពីរឿងប្រច័ណ្ឌ

0
102

កណ្ដាលៈ ដោយសារភ្លើងប្រច័ណ្ឌ បុរសម្នាក់បានយកកាំបិតផ្គាក់កាប់ទៅលើនារីម្នាក់ ជាសង្សារជាច្រើនកាំបិត បណ្ដាលឲ្យរបួសពេញខ្លួន បន្ទាប់ពីសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃអាទិត្យ ទី៩ ខែកុម្ភះ ឆ្នាំ២០២០ ត្រង់ចំណុចភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យដែលកាប់លើនារីរងគ្រោះ មានគ្នា២នាក់ឈ្មោះ ចក់ ពឿន ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិត មានទីលំនៅភូមិ
ព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន) ទី២. មិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។ ចំណែកនារីងគ្រោះឈ្មោះ អ៊ន ស្រីលក្ខ័ ភេទស្រី អាយុ២៥
ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសដាច់ម្រាមនាងដៃខាងស្តាំចំនួន១ ដាច់កដៃស្តាំដាច់ដល់ឆ្អឹង នឹងកន្លែងស្មាបោះដៃផុតមួយកន្លែងទៀត)។
ប្រភពដដែលបន្តថា កាលពីថ្ងៃខែឆ្នាំ និងវេលាម៉ោងខាងលើ ជនរងគ្រោះកំពង់ដេកនៅក្នុងផ្ទះរបស់ខ្លួនតែម្នាក់ឯង ដោយដាក់គន្លះទ្វាជាប់ខាងក្នុង ហើយជនសង្ស័យបានដឹងថាជនរងគ្រោះដែលជាសង្សារបស់ខ្លួនធ្លាប់រស់នៅជាមួយគ្នាពីមុនមកបានទៅធ្វើការនៅភ្នំពេញហើយវិលត្រឡប់មកដល់ផ្ទះវិញ ពេលនោះជនសង្ស័យក៏ជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនជាមួយមិត្តភក្តិ ដោយមានកាំបិតផ្គាក់យកមកជាមួយផង ពេលមកដល់ផ្ទះជនរងគ្រោះ ជនសង្ស័យក៏បានស្រែកហៅជនរងគ្រោះអោយបើកទ្វា តែជនរងគ្រោះមិនបានបើកទ្វាអោយទេ ហើយជនសង្ស័យបានគំរាមនិងយកកាំបិតផ្គាក់កាប់ទ្វាផ្ទះ ពេលនោះជនរងគ្រោះភ័យពេកក៏បើកទ្វារត់ចេញមកក្រៅផ្ទះស្រែកអោយគេជួយតែត្រូវជនសង្ស័យចាប់ជាប់ ហើយលើកបី រត់បានប្រហែល៣០០ម៉ែត្រក៏លើកដាក់ម៉ូតូ ជិះមកផ្លូវលំ(ទួលដំបង )ដោយមានការើបំរាស់ពីជនរងគ្រោះខ្លាំងពេក ជនសង្ស័យក៏ខឹងហើយបានឈប់ម៉ូតូ ទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះត្រូវជាច្រើនកាំបិត បណ្តាលអោយរងរបួសធ្ងន់ បន្ទាប់មក ជនសង្ស័យបានឡើង
ជិះម៉ូតូគេចខ្លួនបាត់ដោយយកកាំបិតផ្គាក់ទៅជាមួយ ។
ក្រោយពីទទួលបានពត៍មានខាងលើនេះភ្លាមកំលាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងកសាងសំណុំរឿងដើម្បីស្រាវជ្រាវ រកជនសង្ស័យចាត់ការតាមច្បាប់ ៕ កូននាគ

 

LEAVE A REPLY

Please enter your comment!
Please enter your name here