ថ្ងៃនេះកម្ពុជាពុំរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩​ ថ្មីទេ

0
82

ភ្នំពេញ៖ គិតត្រឹមម៉ោង​ ៨និង៣០ព្រឹក​ ថ្ងៃទី​ ២៥ ឧសភា​ ២០២០​ យេីងពុំរកឃេីញអ្នកជំងឺកូវីដ-១៩​ ថ្មីទេ​ ។ តាមទិន្ន័យក្រសួងសុខាភិបាល បានអោយដឹងថា៖ ចំនួនអ្នកឆ្លងសរុបកូវីដ-១៩​ ១២៤នាក់ដដែល​ ,ចំនួនអ្នកកំពុងសំរាកពេទ្យ២នាក់​ ,ជាសះស្បេីយហេីយ​ចំនួន១២២​នាក់​ និងស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 16642 ស្មេីនឹង​ 1024 ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ​ inSTEDD

LEAVE A REPLY

Please enter your comment!
Please enter your name here