ចូលរួមមរណទុក្ខជាមួយក្រុមគ្រួសានាយទាហានមួកខៀវកម្ពុជាថ្នាក់ឧត្តមសេនីយ៍ម្នាក់ទទួលមរណភាពដោយជំងឺកូវីដ-១៩

0
95

ភ្នំពេញ៖ កងកម្លាំងមួកខៀវកម្ពុជាម្នាក់បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យប្រទេសម៉ាលី កាលពីថ្ងៃទី២៩ ខែឧសភានេះ ដោយសារតែឆ្លងជំងឺកូវីដ-១៩។
នេះបើតាមការឲ្យដឹងរបស់នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញអ្នកយកព័ត៌មាននៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២០នេះ។

នាយឧត្តមសេនីយ៍ ឈុំ សុជាតបានបញ្ជាក់ថានាយទាហានមួកខៀវកម្ពុជាដែលទទួលមរណភាពនៅប្រទេសម៉ាលីនេះមានឈ្មោះ ស សាវី ជាឧត្តមសេនីយ៍ទោ កំពុងបំពេញបេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី។ មរណភាពរបស់នាយទាហ៊ានរូបនេះធ្វើឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ មានការសោកស្តាយយ៉ាងខ្លាំង និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសពផងដែរ។
ក្រសួងការពារជាតិបានឲ្យដឹងថាបច្ចុប្បន្ននេះកងកម្លាំងមួកខៀវរបស់កម្ពុជាសរុបជិត ៨០០នាក់ ក្នុងនោះមានកងទ័ពនារីជិត៨០
នាក់បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៅប្រទេស លីបង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

សូមបញ្ជាក់ផងដែរថា ការបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិរបស់កងទ័ពមួកខៀវកម្ពុជានេះធ្វើឲ្យកម្លាំង ៣នាក់ ដែលបំពេញបេសកកម្ម នៅប្រទេសម៉ាលីបានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះមាន២នាក់បានជាសះស្បើយ៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here