ថ្ងៃស្អែកទ១៦មិថុនា ពលរដ្ឋ​ខ្មែរ​ដែល​ជាប់គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​មកនឹងមកដល់កម្ពុជាវិញ

0
89

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១៤៣​នាក់ ដែល​ជាប់គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល​ជាង​១​ខែ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នឹង​មកដល់​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៦ខែមិថុនា ឆ្នាំ​២០២០​ស្អែក​នេះ​។​
នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជានៅព្រឹកថ្ងៃទី១៥មិថុនានេះ។
​ក្នុង​សេចក្តីប្រកាស​នោះបានបញ្ជាក់​ថា បន្ទាប់ពី​បាន​ពិភាក្សា​ជា​បន្តបន្ទាប់ និង​សម្របសម្រួល​អស់​រយៈពេល​១​ខែ​កន្លះ រវាង​ស្ថានទូត និង​ក្រុម​ហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋខ្មែរចំនួន១៤៣នាក់ ដែល​ខកដំណើរ​កាលពី​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២០ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី បានរៀបចំ​រួចរាល់​នូវ​ជើងហោះហើរ​ពាណិជ្ជកម្ម​មួយ នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ តាម​ជើងយន្តហោះ MH762 ដែល​នឹង​ចាក​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ នៅវេលា​ម៉ោង​១៦ និង​៣០​នាទី ហើយនឹង​ទៅដល់​រាជធានី ភ្នំពេញ​នៅវេលា​ម៉ោង​១៧ និង​២៥​នាទី ថ្ងៃ​ដដែល​។​

​ព័ត៌មាន​លម្អិត​សូម​អាន​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិខាងក្រោម ៖

LEAVE A REPLY

Please enter your comment!
Please enter your name here