ត្រាំ ​លុប​បំបាត់​ច្បាប់​មួយ​ដែល​ហាមឃាត់​ព្រះ​វិហារ​សាសនា​ទាំងអស់​

ប្រធានាធិបតី​អាមេរិក លោក Donald Trump ​បាន​ឲ្យ​ដឹង​ថា​ រូប​លោក​នឹង​ស​ម្រេច​ចិត្ត​លុប​បំបាត់​ច្បាប់​មួយ​ដែល​ហាមឃាត់​ព្រះ​វិហារ​សាសនា​ទាំងអស់​មិន​តម្រូវ​ឲ្យ​បង់ពន្ធ និង​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​​នយោបាយ​ទៀត​ឡើយ​ ដោយ​លោក​និយាយ​ថា សេរីភាព​សាសនា​គឺ​ជា​មូលហេតុ​ដ៏​ធំ​មួយ​នាំឲ្យ​មាន​ការ​វាយប្រហារ​កើត​ឡើង។

តាម​សុន្ទរកថា ​National Prayer Breakfast ​នៅ​ក្នុង​ពិធី​សាសនា​ប្រចាំ​ឆ្នាំ​មួយ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ កុម្ភៈនេះ​ លោក ​Trump ​បាន​ឲ្យ​ដឹង​ថា​ សិទ្ធិ​​សេរីភាព​សាសនា​គឺ​ជា​ការ​ប្រឈម​មុខ​លើ​ការ​គំរាមកំហែង​ដាក់​គ្នា​រវាង​សាសនា​ធំ​ៗ​នៅ​ជុំវិញ​ពិភពលោក។ ​“​ខ្ញុំ​នឹង​ច្រានចោល​ និង​លុប​បំបាត់​ទាំង​ស្រុង​ទៅលើ​ច្បាប់ ​Johnson ​Amendment ហើយ​អនុញ្ញាត​ឲ្យ​អ្នក​តំណាង​ខាង​សាសនា​​បញ្ចេញ​យោបល់​ដោយ​សេរី​ដោយ​គ្មាន​ការភ័យខ្លាច​អ្វី​ទាំងអស់ គឺ​ខ្ញុំ​នឹង​ធ្វើ​វា​ឆាប់ៗ​នេះហើយ ​”។

គេនៅចាំបានថា ក្នុង​ឆ្នាំ​១៩៥៤​ ក្រោម​ការ​រៀបចំ​ដោយ​សមាជិក​ព្រឹទ្ធសភា​ ​លោក​ ​Lyndon ​Johnson ​ហើយ​ច្បាប់​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជម្លោះ​សាសនា​ និង​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​ធ្ងន់ធ្ងរ​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ធ្វើឲ្យពិភពលោករង្គោះរង្គើរ ៕ ប្រសើរ

​។

Leave a Reply

Your email address will not be published. Required fields are marked *