ដឹងខ្លួនឲ្យហើយទៅមន្រ្តីយកដីរដ្ឋនិងដីពលរដ្ដ្ឋនឹងត្រូវបណ្តេញចេញពីសមាជិករដ្ឋាភិបាលនិងបក្ស

0
78

ភ្នំពេញ÷នៅ​ថ្ងៃ​សុក្រ​នេះ សម្តេចតេជោ ​ហ៊ុន ​សែន ​ ​បាន​លើក​ឡើង​ថា ​បញ្ហា​ទំនាស់​ដីធ្លី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​រដ្ឋាភិបាល​គឺ​ត្រូវ​តែ​ជម្រះ ​និង​ត្រូវ​តែ​វះកាត់ដាច់ខាត។ ​មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ ​និង​យក​ដី​ប្រជា​ពលរដ្ឋ ​នឹង​ទទួល​ទោស​ធ្ងន់​ធ្ងរ​បំផុត ​ហើយ​ឈាន​ទៅ​បណ្តេញ​ចេញ​ពី​គណបក្ស​។ ​សម្តេចតេជោព្រមានបែបនេះ ​ស្របពេលដែលមន្ត្រីរដ្ឋាភិបាលមួយចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់​ក្រោម​​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំងអំពើ​ពុករលួយពាក់ព័ន្ធបញ្ហាដីធ្លី។

ចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិត​ទុច្ចរិត គឺនឹងរំលាយចោលវិញ»។
នេះជាគូសបញ្ជាក់របស់​ប្រមុខ​រដ្ឋាភិបាល នៅពេល​​ប្រជុំ​គណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រទី៣កក្កដាកន្លងមកនេះ។

សូមបញ្ជាក់ទៀតថា ការ​ព្រមាន​របស់​សម្តេចនាយករដ្ឋមន្ត្រីនៅពេលនេះ គឺស្របពេល​ដែលអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាប់​ខ្លួន​មន្ត្រីមួយចំនួនជាបន្តបន្ទាប់រួមមាន៖ លោក ស៊ូ អារ៉ាស្វាត់ អភិបាល​រង​ខេត្ត​បាត់​ដំបង និងឧកញ៉ា សង ថន ដែល​ជាប់​ពាក់ព័ន្ធនឹងទំនាស់ដីធ្លី​​របស់​ពលរដ្ឋប្រមាណ៣០០គ្រួសារនៅស្រុក​គាស់​ក្រឡ​ ចំណែកលោក ម៉ៅ សុចាន់ ​អភិបាល​ស្រុក​គាស់​ក្រឡ ត្រូវបាន​ដក​តំណែងផងដែរ។

ដោយឡែកនៅថ្ងៃទី២៦មិថុនា ​ក៏មានការចាប់ខ្លួន លោក​ សេង​ សុវណ្ណារ៉ា​ អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌​ពាក់ព័ន្ធករណីរំលោភដីសាធារណៈរបស់រដ្ឋរាប់សិបហិកតានៅខេត្តមណ្ឌលគិរី​ផងដែរ៕
បំណងល្អពីកម្ពុជាខ្ញុំ÷ស៊ូវះសាច់បោះឲ្យខ្លា កុំស្រវាយកសាច់ស្អុយ

LEAVE A REPLY

Please enter your comment!
Please enter your name here