អភិបាលខេត្តព្រះសីហនុព្រមានចាប់អ្នកបំផ្លាញព្រៃកោងកាង

0
60


ព្រះសីហនុ៖  លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅ ថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២០នេះបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំកូនកោងកាងជាច្រើនដើម នៅភូមិជម្ពូខ្មៅ ឃុំទួលទទឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាទីកន្លែងដែលរងការកាប់បំផ្លាញនាពេលកន្លងមក និងស្វែងរកចាប់ខ្លួនអ្នកកាប់បំផ្លាញព្រៃកោងកាងរាប់រយហិកតាមកផ្តន្ទាទោសតាមច្បាប់។

លោក បានថ្លែងឱ្យដឹងថា កន្លង មកសង្កេតឃើញមានការកាប់បំផ្លាញព្រៃកោងកាងគួរឲ្យព្រួយបារម្ភ ដែលព្រៃកោងកាងនេះមានសារប្រយោជន៍សំខាន់ណាស់ ក្នុងការរួមចំណែកផ្តល់ជាជម្រកសម្រាប់មនុស្ស និងសត្វរស់នៅ និងបានជួយការពារការច្រោះបាក់ដី ការពារទឹកជំនន់ ខ្យល់ព្យុះ ស្រូបជាតិពុល ជួយទ្រទ្រង់បរិស្ថាន ទាក់ទាញបង្កើតជាតំបន់អេកូទេសចរណ៍ និងជាប្រភពនៃចំណូលសេដ្ឋកិច្ចប្រជាពលរដ្ឋ ប្រកបដោយសក្តានុពល។

លោក គួច ចំរើន គូសបញ្ជាក់ថា «កន្លែងដែលរងការកាប់បំផ្លាញយើងត្រូវដាំឡើងវិញ។ រីឯជនល្មើសកាប់បំផ្លាញកោងកាងយកដីកាន់កាប់ខុសច្បាប់ និងអ្នកជាប់ពាក់ព័ន្ធត្រូវតែចាត់វិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»៕ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here