រាជរដ្ឋាភិបាលកាត់ដីបឹងតាមោកជិត៣០០ហិកតាទៀតជូនអគ្គបញ្ជាការដ្ឋានកងទ័ពលើផ្ទៃទឹកនិងផ្ទៃដីសរុប ៣ ២៣៩,៧ ហិកតា

0
138

ភ្នំពេញ÷រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រិត្យមួយកាលពីថ្ងៃទី២២ខែមិថុនាកន្លងមកនេះបដោយសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំ ២ ៩៨៥ ៤៧២ ម៉ែត្រក្រឡា(ជិត៣០០ហិកតា) ទៀតជូនក្រសួងការពារជាតិដើម្បីរៀបចំអគ្គបញ្ជា​ការ​ដ្ឋាន​កង​យោធពលខេមរភូមិន្ទ ​និង​ប្រើ​ប្រាស់​ជា​កន្លែង​ដឹក​នាំ​បញ្ជា​យុទ្ធ​សាស្ត្រ​យូរ​ទ័ពយូរអង្វែង។

ការ​កាត់​ផ្ទៃ​ដី​បឹង​តាមោក​ ជិត៣០០ហិកតានៅពេលនេះ គឺជាលើកទី៤​ហើយបន្ទាប់ពីកាលពីថ្ងៃទី១៣​ មីនា ឆ្នាំ​២០២០ រដ្ឋាភិបាល​ក៏បានសម្រេច​កាត់ផ្ទៃដីបឹងតាមោក ឬបឹងកប់ស្រូវនេះ ទំហំ ៧៥ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ឱ្យទៅសាលារាជធានីភ្នំពេញ​ ដើម្បីបង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈដែរនោះ។
បន្ទាប់មក​នៅថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាល តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី បានជូនដំណឹងពីការកាត់ផ្ទៃបឹងតាមោក ទំហំ៣៤ហិកតាបន្ថែមដោយក្នុងនោះ គឺ៣០ហិកតា ត្រូវប្រគល់ទៅលោកស្រី គីម ហ៊ាង ជាតំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។តែលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ពុំបានផ្តល់ព័ត៌មានលម្អិតទេថា ការផ្តល់ផ្ទៃបឹងតាមោក ៣០ហិកតា ទៅឲ្យលោកស្រី គីម ហ៊ាង ក្នុងបំណងអ្វីទេ។ ចំណែក អនុក្រឹត្យ កាលខែ សីហា ឆ្នាំ២០១៨ រដ្ឋាភិបាលសម្រេចថា ត្រូវកាត់ផ្ទៃបឹងតាមោកទំហំ២០ហិកតាសម្រាប់បង្កើតជាទីផ្សារ​បន្លែថ្មីជំនួសឲ្យទីតាំងចាស់​នៅ​ផ្សារ​ដើមគរជាដើម៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here