រដ្ឋបាលខណ្ឌចំការមននឹងមានវិធានការណ៍ក្តៅ បើមាន ប្រារព្ធខួប៤ឆ្នាំលោកកែម ឡី

0
70

ភ្នំពេញ៖ ដោយសារមានការសំណូមពរ ពីម្ចាស់ស្ថានីយប្រេងកាល់តិច ស្តុបបូកគោ ក្រោយទទួលបានដំណឹងពីគម្រោងរបស់ជនមួយចំនួន ចង់ជួបជុំប្រារព្ធខួប៤ឆ្នាំ នៃមរណភាពលោក កែម ឡី នៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដានោះ អាជ្ញាធរខណ្ឌចំការមន បានចេញមកអះអាងថា នឹងប្រើប្រាស់នូវវិធានការតាមច្បាប់ ចំពោះជនទាំងណា ដែលជួបជុំគម្រប់ខួប៤ឆ្នាំនៃមរណភាពលោក កែម ឡី នៅបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ នេះ។

ជាមួយនេះ រដ្ឋបាលខណ្ឌចំការមនបានបញ្ជាក់ថា ក្នុងការរៀបចំពិធីជួបជុំ គម្រប់ខួប៤ឆ្នាំ នៃមរណភាពរបស់លោក កែម ឡី ដែលមានគម្រោងត្រូវធ្វើការជួបជុំពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ស្ថិតនៅក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញត្រូវហាមដាច់ខាត។
ខាងក្រោមនេះជាប្រកាសជូនដំណឹងរបស់រដ្ឋបាលខណ្ឌចំការមនចុះថ្ងៃទី៧ខែកក្កដា ឆ្នាំ២០២០÷

LEAVE A REPLY

Please enter your comment!
Please enter your name here