បិទខ្សែរថភ្លើងដឹកអ្នកដំណើរពីស្ថានីយ៍ភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

0
86

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចររាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០។
ដោយសារតែបច្ចុប្បន្ននេះមិនសូវមានអ្នកដំណើរ តាមរថភ្លើងពីស្ថានីយ៍ភ្នំពេញទៅព្រលានយន្តហោះ ព្រោះតែមិនសូវមានយន្តហោះ ហោះចេញចូលនោះ ក្រសួងសាធារណការ កំពុងពិភាក្សា ជាមួយក្រុមហ៊ុន Royal Group ដើម្បីពិចារណាបិទខ្សែរថភ្លើងដឹកអ្នកដំណើរពីស្ថានីយ៍ភ្នំពេញ ទៅព្រលានយន្តហោះនេះជាបណ្តោះអាសន្នសិន៕ប្រសើរ

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះទៀតថា «យើងខ្ញុំនឹងពិចារណាជាមួយក្រុមហ៊ុន Royal Groupឡើងវិញលើរទេះភ្លើង ដឹកអ្នកដំណើរពីស្ថានីយ៍ភ្នំពេញ មកព្រលានយន្តហោះដោយពីដើមធ្លាប់មានអ្នកជិះ តែឥឡូវនេះមិនសូវមានអ្នកដំ ណើរដោយសារយើងអត់មានយន្តហោះចេញចូលច្រើន ក៏គ្មានអ្នកដំណើរទៅព្រលានយន្តហោះ ហើយក៏អត់មាន អ្នកជិះរទេសភ្លើងហ្នឹងពីស្ថានីយ៍ភ្នំពេញទៅព្រលានយន្តហោះ អញ្ចឹងយើងខ្ញុំកំពុងតែពិចារណាថា គួរតែបិទ បើអាចបិទបានយើងគួរតែបិទទៅ ដោយសារអត់មានអ្នកជិះ ហើយវាអាចបង្កគ្រោះថ្នាក់ចររាចរណ៍នៅតាមផ្លូវហ្នឹងផង» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here