ចុងខែកក្កដាឬដើមខែសីហានេះនឹងមានការអនុញ្ញាតឲ្យឈប់ចូលឆ្នាំសងការចូលឆ្នាំក្នុងខែមេសា

0
75

ភ្នំពេញ ៖ តាមការផ្សាយជាផ្លូវការពីទូរទស្សន៍ជាតិកម្ពុជា (ទទក)បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហើបថា សម្តេចបានជំរុញឲ្យមន្ត្រីពាក់ព័ន្ធដោះស្រាយលើបញ្ហា ការសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំតាមការសន្យា សម្រាប់មន្រ្តីរាជការ កម្មករ កម្មការិនី។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការឈប់សម្រាកចូលឆ្នាំនេះកុំធ្វើជានប្រទេសថៃដែលអាចធ្វើនៅចុងខែកក្កដាឬដើមខែសីហាដែល យើងត្រូវសងតាមការសន្យាពីព្រោះ ជំងឺកូវីដ-១៩ នៅកម្ពុជាយើងនៅអាចត្រួតត្រា បាន ហើយ»។
ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ថា ខាងក្រសួងអប់រំយុវជន និងកីឡា សម្តេចបានអនុញ្ញាត ឲ្យមានការប្រឡងបានដូចជា ខាងឯកជន និងប្រឡងគ្រូ និងប្រឡងមួយចំនួនផ្សេងទៀត។ ដូច្នេះតាមការសន្យា ការសងថ្ងៃឈប់សម្រាកពិធី បុណ្យចូលឆ្នាំជូនដល់ប្រជាពលរដ្ឋ កម្មករ មន្រ្តីរាជការ បុគ្គលិក ទាំងរដ្ឋ និងឯកជន ចំនួន៥ថ្ងៃ។ បានសេចក្តីថា ឈប់សម្រាក ១សប្តាហ៍តែម្តង រួមបញ្ចូលទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ»។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ មកទល់ថ្ងៃនេះស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ក្នុងពិភពលោកបានកើនឡើងដល់ 11,500,302 នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ 535,759 នាក់តាមការបញ្ជាក់របស់​ WHO។
សម្តេច សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩។ ត្រូវក្រើនរំលឹកដល់កូនចៅតូចៗនៅក្នុងបន្ទុកអោយចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។ នៅផ្សាររដ្ឋនិងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានចឹលឬអាល់កុល និងម៉ាសសម្រាប់អតិថិជនប្រើប្រាស់ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់។
ការបង្ហើបនោះក៏បានជំរុញឲ្យបញ្ចៀសហានិភ័យរបស់ជនបរទេសមកវិនិយោគទុននៅកម្ពុជាដោយមិនត្រូវបង់ប្រាក់ធានា៥ម៉ឺនដុល្លារនិង៣ពាន់ដុល្លារដូចមុននោះទេ៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here